ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ​ចំការមន សំណេះសំណាល និង​ផ្តល់​អាវ​ភ្លៀង អង្ករ ជូន​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ

58

​ភ្នំពេញ ៖ ជាការ​គិតគូរ​ពី​សុវត្ថិភាព និង​ប្រ​សិ​ទ្ឋ​ភាព ក្នុង​ការចុះ​បំពេញការងារ ក៏​ដូច​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ តាម​ដងផ្លូវ​សាធារណៈ ពិសេស​ចុះ​កាយ​សំរាម តាម​មាត់​លូ ដោយហេតុថា រដូវវស្សា​ចូលមក​ដល់​នោះ នៅ​រសៀល​ថ្ងៃ​ពុធ ១២​រោច ខែ​ជេ​ស្ន ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០ លោក ថេ​ង សុ​ថុល អភិបាល នៃ​គណ​:​អភិបាល ខណ្ឌចំការមន បាន​ចុះ​សំណេះសំណាល​ជាមួយ​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌចំការមន និង​បាន​ចែក​អាវ​ភ្លៀង អង្ករ ជូន​ដល់​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌចំការមន ចំនួន ៥០​នាក់ ។​

​នាឱកាស​នោះ លោក​អភិបាលខណ្ឌ​ចំការមន បាន​ដាស់តឿន​ក្រើនរំលឹក​ដល់​កម្លាំង​សន្តិសុខ​ប្រចាំ​ខណ្ឌ​អោយ​ពង្រឹង​ការងារ​សណ្តាប់ធ្នាប់​សាធារណៈ និង​បាន​ណែនាំ​អោយកម្លាំង​សន្តិសុខ​ទាំងអស់ ត្រូវ​ពង្រឹង​ការងារ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ជាប្រចាំ​នៅ​គ្រប់​ផ្លូវ​ទាំងអស់​។ លោក​បន្តថា ពិតណាស់ថា ការចុះ​រៀបចំ​សណ្តាប់ធ្នាប់​នេះ​បានធ្វើអោយ​ប៉ះពាល​ដល់​ផលប្រយោជន៍​អ្នកលក់ដូរ​លើដី​ចំណីផ្លូវ​មែន តែ​ប្រជាពលរដ្ឋ​ភាគច្រើន​មានការ​សាទរ​ដល់​កងកម្លាំង​សន្តិសុខ​ក៏ដូចជា​អាជ្ញាធរ​ខណ្ឌ ដូច្នេះ​យើង​ត្រូវអនុវត្ត​តាម​មតិ​ភាគច្រើន ។​
​លោក​អភិបាលខណ្ឌ​បាន​បន្តថា យើង​នាំគ្នា​ធ្វើ​ល្អ​ទៅ​ប្រជាពលរដ្ឋ​លោក​សរសើ​ហើយ​ខ្លាច​តែ​យើង​មិន​ធ្វើ ។ មតិ​ភាគតិច​ណាស់​ដែល​គេ​រិះគន់​ពេលដែល​យើង​ធ្វើ តែ​មតិ​ភាគច្រើន​ណាស់​ដែល​គេ​សរសើ​យើង ដូច្នេះ​យើង​ត្រូវតែ​ធ្វើតាម​មតិ​ភាគច្រើន ។ ធម្មតា​ធ្វើ​អី​ក៍​ខុស​ដែរ អ្នកលក់​លើ​ចិញ្ចើមផ្លូវ​គាត់​មិន​សប្បាយ​នៅពេលដែល​យើង​រៀបចំ​សណ្តាប់ធ្នាប់ ប៉ុន្តែ​ប្រជាពលរដ្ឋ​ភាគច្រើន​គាត់​សប្បាយចិត្ត​ពេល​ឃើញ​សណ្តាប់ធ្នាប់​មាន​របៀប រាបរយ ដូច្នេះ​ចាប់ពីពេលនេះ​ទៅ​ត្រូវ​រួមគ្នា​ពង្រឹង​ការងារ​រៀបចំ​សណ្តាប់​សាធារណៈ​បន្ថែមទៀត ។​

​លោក សុន សុធី នាយក​រដ្ឋបាល​ខណ្ឌចំការមន បានអោយដឹងថា កម្លាំង​សណ្តាប់​ក្នុង​ម្នាក់ៗ​ទទួលបាន​អាវ​ភ្លៀង​ចំនួន​០១ និង​អង្ករ ០១​បាវ (២៥​គីឡូក្រាម​) ផងដែរ ៕​

អត្ថបទដែលជាប់ទាក់ទង