ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេឃ​ភ្លៀង​ធ្លាក់​ជាប់ៗ ​ទឹកស្អុយ​បឹងត្របែក ​មិនមាន​ការ​ជន់​លិច​ ដូច​គ្រា​មុនៗ​ទៀតឡើយ​

59

​ភ្នំពេញ ៖ លោក​ថេ​ង សុ​ថុល​អភិបាល​ខណ្ឌចំការមន​បាន​មានមតិ​លើកឡើងថា ​តាម​ការសង្កេត​ចុះ​ពិនិត្យមើល​ជាក់ស្ដែង​រៀងរាល់​ថ្ងៃនេះ​ឃើញថា​ដោយ​ប៉ុន្មាន​ថ្ងៃនេះ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ជោកជាំ​ច្រើន​ហើយ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​គឺ​មិន​មានការ​ជន់​លិចលង់​ខ្លាំងក្លា​ដូច​គ្រា​មុនៗ​ទៀតឡើយ​នេះ​ដោយសារ​ក្រុមការងារ​នៃ​សាលា​ធានី​ភ្នំពេញ​តែងតែ​ចុះមក​សហការគ្នាជាមួយ​អាជ្ញាធរ​ខណ្ឌចំការមន​ដោយ​ចុះ​ត្រួតពិនិត្យ​ប្រឡាយទឹក​ស្អុយ​បឹងត្របែក​នេះ​ជាប្រចាំ​នៅពេល​មេឃ​កំពង់​ភ្លៀង​ធ្លាក់​ឬ​ក្រោយ​ភ្លៀង​ធ្លាក់​។​
នៅ​ល្ងាច​ថ្ងៃទី​១៧​ខែមិថុនា​ឆ្នាំ​២០២០​នេះ​លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន​បាន​លើកឡើងថា ដោយ​កាលពីមុន​តែងតែ​មានការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នៅពេល​មេឃ​ធ្លាក់ភ្លៀង​ជាប់ៗ​គ្នា តែមួយ​រយៈ​ចុង​ក្រោយនេះ​មិនមាន​ការ​ជន់​លិច​លើផ្លូវ​ឬ​លំនៅស្ថាន​ប្រជាជន​ដូច​គ្រា​មុនៗ​ទៀតឡើយ​ហើយ​ចំពោះ​ប្រឡាយ​ទឹកស្អុយ​បឹងត្របែក​នេះ​ដោយមាន​ម៉ាស៊ីន​សម្រាប់​បូមទឹក​ធ្វើឱ្យ​ស្ថានភាព​ទឹក​ហូរ​លឿន​ដោយ​អាច​រំដោះ​ជំនន់​ទឹកភ្លៀង​ដោយ​មិនឱ្យ​លិចលង់​ឡើយ​។ លោក​ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន​បានអោយដឹង​ទៀតថា​ដោយ​ជានិច្ចកាល​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​លោក​តែងតែ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌចំការមន​ចុះ​ត្រួត​ពិនិត្យមើល​លើ​ដង​វិថី ពិសេស​ខណ្ឌចំការមន​និង​ខណ្ឌ​បឹង​កេងកង​ដែលមាន​ព្រំប្រទល់​ប្រឡាយទឹក​ស្អ្យ​បឹងត្របែក​១​ខ្សែ​នៅជាប់​គ្នា​ដោយ​ឱ្យ​សហការ​ជាមួយ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំ​ពេព​ដើម្បី​ប្រើប្រាស់​គ្រឿងចក្រ​នៅពេល​ដែលមាន​ដី​ភក់​នៅ​បាត​ប្រឡាយ​ច្រើន​ធ្វើឱ្យ​កកស្ទះ​ចរន្តទឹក​ប្រឡាយ​ដូចនេះ​ត្រូវ​កាយ​យក​អាចម៍ដី​ចេញ​ជាបន្ទាន់​ដើម្បី​បើក​មុខទឹក​ធ្វើអោយ​ចរន្តទឹក​ហូរ​បាន​លឿន​រំដោះ​ការលិចលង់​ផងដែរ​។​ហើយ​ជាមួយគ្នានេះដែរ​លោក​ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន​ក៏បាន​ចុះ​ជួប​សំណេះសំណាល​គ្នា​ជាមួយ​បងប្អូន​ប្រជាជន​ដែល​រស់នៅ​ស្រប​ដង​ប្រឡាយ​ទឹកស្អុយ​បឹងត្របែក​និង​អ្នកលក់ដូរ​បន្លែបង្កា​ត្រី​សាច់​តាម​រទេះរុញ​ផងដែរ​ដោយ​សូមអោយ​ពួកគាត់​រស់នៅ​តំបន់​នោះ​អោយមាន​ការប្រុងប្រយ័ត្ន​ដោយ​គិតគូ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ពិសេស​កុមារ​តូចៗ​ចៀសវាង​ពួកគេ​ធ្លាក់ចូល​ទឹក​ប្រឡាយ​ដូចពេលមុន​ទៀត​ពោលគឺ​សុវត្ថិ​ភាពជា​ចម្បង​ការពារ​ប្រសើរ​ជាង​ព្យាបាល​៕​

អត្ថបទដែលជាប់ទាក់ទង