ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក បណ្ឌិត មាស សារិន បន្ត​តំណែង​ជា​ប្រធាន​សហព័ន្ធ​កីឡា​សីដក់ និង​ឈិន​ឡូ​ន​កម្ពុជា​អាណត្តិ​ថ្មី​

91

​ភ្នំពេញ​៖​លោក បណ្ឌិត មាស សារិន ទីប្រឹក្សា​ផ្ទាល់​សម្តេច​វិ​បុស​សេនា​ត​នៅតែ​បន្ត​តំណែង​ជា​ប្រធាន​សហព័ន្ធ​កីឡា​សីដក់ និង​ឈិន​ឡូ​ន​កម្ពុជា​អាណត្តិ​ទី​៧ ២០២០-២០២៤​របស់​សហព័ន្ធ ក្រោម​សមាជិក​សម្រេច​បោះឆ្នោត​នៅ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៦​នា​ថ្ងៃ​ព្រហស្បតិ៍ ១៣​រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​ម្ពុ​ជា​។​
​ក្នុង​ឳ​កាស​បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​សមាជិក​ប្រ​វ​តិ​ប​ត្តិ​ថ្មី​របស់​សហព័ន្ធ​កីឡា​សីដក់ និង​ឈិន​ឡូ​ន​កម្ពុជា​អាណត្តិ​ទី​៧ ២០២០-២០២៤​ដោយមាន​ការអញ្ជើញ​ចូលរួម​ជា​សាក្សី​ពី​សំណាក់​លោក បឹង គឹម​តោ អនុ​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា លោក កាំ​ង សុធា តំណែង​ឲ្យ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។​
​សម្រាប់​សមាជិក​ថ្មី​អាណត្តិ​ទី​៧ ឆ្នាំ​២០២០-២០២៤​ចំនួន ២១ នាក់​៖​លោក មាស សារិន ប្រធាន លោក អ៊ឹង ផល្លា លោក លោក ញ៉ែម សុធា លោកស្រី លឹម ម៉ា​រី​ណា់ លោក លោក ឯម ហៀ​ង លោក ទុយ ប៊ុន​ហឿន លោក មាស សារ៉េត លោកស្រី សូ វ៉ាន់​ដេ​ត លោក ជាតិ ខេមរា អនុប្រធាន លោក សុខ យ៉ា​និមល អគ្គលេខាធិការ កញ្ញា សួង ចាន់តូ​រ៉ា​ទី អគ្គលេខាធិការរង កញ្ញា គួ​យ ស៊ីវ​ឡេង អគ្គ​ហេ​រញ្ញឹក លោក បាន រិច លោក ហ៊ុត វិ​ប៊ែ​រ កញ្ញា មាស តឿ លោក គង់ សុភាព និង​លោក សូ វ៉ាន់ឌី​ណូ លោក ពៅ វណ្ណា លោក​វ៉ា គ្រី លោក​ទី លី​ឈ័​ង លោក អ៊ឹង ណា​រិ​ទ្ធ និង​ស្រួយ សុ​វណ្ណា ជា​សមាជិក ។
​ចំពោះ​ផែនការ​ហិរញ្ញវត្ថុ អាណត្តិ​ទី​៧ ឆ្នាំ​២០២០-២០២៤៖​សហព័ន្ធ​នឹង​ខិតខំ​ដើម្បី​ជុំរុញ​លើកស្ទួយ​ចលនា​កីឡា​សីដក់ សី​ស្លាប និង​ឈិន​ឡូ​ន ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន ជឿនលឿន ទាំង​បរិមាណ និង​គុណភាព សហព័ន្ធ​កីឡា​សីដក់ និង​ឈិន​ឡូ​ន​កម្ពុជា បាន​នឹង​កំពុង​ខិតខំ​ទំនាក់ទំនង​គៀងគរ គ្រប់​មធ្យោបាយ​ដើម្បី​ស្វែងរក​ចំណូល​បន្ថែមទៀត ក្នុង​អាណត្តិ​ទី​៧ ដូចខាងក្រោម​៖​ខិតខំ​រៀបចំ​គម្រោង​កម្មវិធី​អភិវឌ្ឍ​កីឡា​សីដក់ ដើម្បី​លើកសំណើ​សុំ​ថវិកា​ចំណាយ​ពី​ក្រសួង​អប់រំ យុវជន និង កីឡា និង​បណ្តា​ក្រុមហ៊ុន​នានា ។​
​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុងការ​ប្រើប្រាស់​ថវិការ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​ជំរុញ​ស្វែងរក​វិភាគទាន​ពី​គណៈកម្មការ​ទ្រទ្រង់ របស់​សហព័ន្ធ​កីឡា​សីដក់ និង​ឈិន​ឡូ​ន​កម្ពុជា និង​ការបង់​សមាជិកភាព​ប្រចាំឆ្នាំ ពី​សមាគម​-​ក្លឹប តាម​ក្រសួង ស្ថាប័ន រាជធានី​-​ខេត្ត​។ ស្វែងរក​ក្រុមហ៊ុន​ជា​ដៃគូ​ដើម្បី​រៀបចំ​ការងារ​ទីផ្សារ​កីឡា​បន្ថែមទៀត និង​ទំនាក់ទំនង​ល្អ​ជាមួយ​សប្បុរសជន​នានា​ដើម្បី​បង្កើន​ប្រភព​ចំណូល​បន្ថែមទៀត​៕​

អត្ថបទដែលជាប់ទាក់ទង