ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេទិកានយោបាយក្រុមប្រឹក្សាភិបាល រដ្ឋមន្រ្តីអប់រំអាសីុអាគ្នេយ៍​ (SEAMEO) តាមប្រព័ន្ធអេឡិចត្រូនិក៖វិស័យអប់រំបន្ទាប់ពីចប់ជំងឺកូវីត19​ ក្នុងពិភពលោក

51

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាអញ្ជើញជាអធិបតីភាពបើកសន្និសីទថ្នាក់តំបន់តាមប្រព័ន្ធអេឡិចត្រូនិកស្ដីពីវេទិកានយោបាយក្រុមប្រឹក្សាភិបាលរដ្ឋមន្រ្តីអប់រំអាសីុអាគ្នេយ៍ដោយផ្ដោតទៅលើយន្តការដែលទាក់ទងនឹងសុខភាពអាស៊ាននិងវេទិកាផ្សេងៗដើម្បីវាស់ស្ទង់ការប្រឆាំងកូវីដ19 និងជាខ្សែបន្ទាត់ដើម្បីគ្រប់គ្រងការរីករាលដាលកូវីដ19

ថ្លែងក្នុងឨកាសនេះឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានលើកឡើងថាប្រទេសកម្ពុជាបានអនុវត្តនិងទំនាក់ទំនងជាមួយវិស័យសុខាភិបាលក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិដើម្បីប្រឆាំងកូវីដ19 ជាក់ស្ដែងក្រសួងអប់រំយុវជននិងកីឡាមានគោលនយោបាយសំខាន់ៗចំនួន៣ដើម្បីចូលរួមទប់ស្កាត់ការប្រឆាំងជំងឺកូវីដ១៩៖

. ការឆ្លើយតបគោលនយោបាយនិងការអប់រំនៃការទប់ស្កាត់ការរាលដាលជំងឺកូវីដ19

.​ ការអនុវត្តវិធីសាស្រ្តល្អៗដើម្បីគ្រប់គ្រងប្រព័ន្ធអប់រំក្នុងអំឡុងពេលការពារជំងឺកូវីដ19

.​ យុទ្ធសាស្រ្តនិងការណែនាំនាយកសាលាការបើកសាលានិងការរៀនសូត្រនាពេលអនាគតក្រោយវិបត្តិកូវីដ19

ឯកឧត្តមបានបន្តទៀតថាការឆ្លើយតបគោលនយោបាយដ៏ត្រឹមត្រូវយុទ្ធសាស្ដ្រនិងផែនការអាចបព្ជាៀសការខាតបង់យ៉ាងធ្ងន់ធ្ងរនិងចាប់យកឱកាសពីវិបត្ដិទៅជាឱកាសល្អដើម្បីទទួលបានសមភាពនិងប្រព័ន្ធអប់រំដែលមានគុណភាព។  ការឆ្លើយតបទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលបានបព្ជាៀសការឆ្លងរាលដាលជម្ងឺកូវីដ19​ បានអនុវត្តទាន់ពេលនិងមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង