ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់​ចេញពី​មណ្ឌល​កែប្រែ មិនទាន់បាន​មួយថ្ងៃ​ផង ឡើងលើ​ដំបូលផ្ទះ​ប្រជាពលរដ្ឋ ធ្លាក់​បាក់ក​ស្លាប់​

337

 

​ភ្នំពេញ យុវជន​ម្នាក់​ទើបតែនឹង​ចេញពី​មណ្ឌល​កែប្រែ​មិនទាន់បាន​មួយថ្ងៃ​ផង ស្រាប់តែរ​ពិស​ដៃ​ឡើងលើ​ផ្ទះ​ប្រជាពលរដ្ឋ ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ តែ​មិនបាន​សម្រេច តែ​ជា​អកុសល​របូតដៃ​ធ្លាក់​បាក់ក​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។ ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ ២០២០ ស្ថិតនៅ​តាមផ្លូវ​បេតុង​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ​។​

​ជនរងគ្រោះ​មានឈ្មោះ​ឆន ណាវិន អាយុ ១៥ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ឫស្សី​ទី​៣ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ​។​

​បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ប្រាប់​ក្រុមការងារ CEN ឱ្យដឹងថា នៅ​ម៉ោង​កើតហេតុ​ពួកគាត់ កំពុងតែ​លង់លក់​នឹង​ដំណេក ស្រាប់តែ​លើ​សំឡេង​ក្ដួ​ក ពេលនោះ​គាត់​ក៏បាន​នាំគ្នា​ចេញមក​មើល ឃើញ​ជនសង្ស័យ​ដេក​ផ្កាប់មុខ​ស្លាប់​នៅ​កន្លែងកើតហេតុ ពួកគាត់​នឹកថា ជនសង្ស័យ​បាន​ឡើងលើ​ដំបូលផ្ទះ​របស់​ប្រជាពលរដ្ឋ ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ ហើយក៏​ឲ្យ​ធ្លាក់​មក​តា​មដង ព្រោះ​អី​នៅ​ម្ដុំ​កន្លែង​នោះ​ឧស្សាហ៍​មាន​បាត់​ដូចជា ម៉ូតូ និង​ទូរស័ព្ទដៃ​ជាច្រើនលើក​ច្រើនសា​មកហើយ រួច​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​២ ដើម្បី​ចុះមក​ពិនិត្យ​សាកសព​

​បើតាម​សម្ដី​របស់​ពុក​ជនរងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹងថា កូនប្រុស​របស់គាត់ ជា​ជនរងគ្រោះ ទើបតែ​ចេញពី​មណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ កាលពី​វេលា​ម៉ោង​៧ ល្ងាច​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២០ ពេលមកដល់​ផ្ទះ​ភ្លាម​ឪពុកម្ដាយ ក៏បាន​រៀបចំ​កន្លែង​ឲ្យ​កូន​ដេក​ស្រាប់តែ​កូន​បាន​ចេញពីផ្ទះ​បាត់ រហូតដល់​ម៉ោង​កើតហេតុ ក៏មាន​ប្រជាពលរដ្ឋ​បាន​ទៅប្រាប់​គាត់​ថា កូនប្រុស​របស់គាត់​បា​ន​ធ្លាក់​ពីលើ​ដំបូលផ្ទះ​ស្លាប់ ពេលនោះ​គាត់​ក៏បាន​មកដល់​កន្លែងកើតហេតុ បានឃើញ​កូនប្រុស​របស់គាត់ បាន​ដេក​ប្រកាប់​មុខ​ស្លាប់​ពិតប្រាកដ​មែន​។​

​លុះដល់​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២០ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ ជាមួយ​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​ខណ្ឌមានជ័យ ក៏បាន​សហការ​ជាមួយ​សមត្ថកិច្ច​កោសល​វិច័យ ស្នងការ​រាជធានី​ភ្នំពេញ បាន​ចុះមក​ពិនិត្យ​សាកសព ទើប​ដឹង​ឲ្យ​ដឹងថា សព​ជនរងគ្រោះ​ពិតជា​បាន​ស្លាប់ ដោយសារ​ធ្លាក់​ពីលើ​ដំបូលផ្ទះ និង​បានធ្វើ​លិខិត​ប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​សំបូរ​មាស​៕

អត្ថបទដែលជាប់ទាក់ទង