ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅយប់ថ្ងៃទី១៤ ខែមិថុនានេះ ស្ពានអាកាសស្តុបផ្សារដីហុយ នឹងបិទចរាចរ រយៈពេល ៥ម៉ោង

475

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៤ ខែមិថុនានេះ ស្ពានអាកាសស្តុបផ្សារដីហុយ ដែលជាស្ពានអាកាសទី៥ របស់រាជធានីភ្នំពេញ នឹងបិទចរាចររយៈពេល ៥ម៉ោង ដើម្បីធ្វើតេស្តតួស្ពានចុងក្រោយ ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងនៅព្រលប់នេះថា នៅវេលាម៉ោង ២១និង០០ យប់ថ្ងៃទី១៤ មិថុនា ឆ្នាំ២០១៨នេះ ស្ពានអាកាសស្តុបផ្សារដីហុយ នឹងបិទចរាចររយៈពេល ៥ម៉ោង ដោយចាប់ពីម៉ោង ២១និង០០ ដល់ម៉ោង ០២និង០០ ។ការបិទការធ្វើចរាចរលើស្ពាននេះ គឺដើម្បីធ្វើតេស្តតួស្ពានចុងក្រោយ ។
ដូច្នេះទេ រដ្ឋបាលរាជធានីសូម សាធារណជន មេត្តាជ្រាប និងមេត្តាយោគយល់អធ្យាស្រ័យ ។
សូមបញ្ជាក់ផងដែរថា ការដ្ឋានរស្ថាបនាស្ពានអាកាស ស្តុបផ្សារដីហុយ មានបណ្តោយ៩០៥ម៉ែត្រ ទទឹង១៦.៥ម៉ែត្រ ស្ថិតនៅប្រសព្វរវាង មហាវិថីសហព័ន្ធ រុស្ស៊ី និងផ្លូវហាណូយ (១០១៩) ដែលជាគម្រោង ហិរញ្ញប្ប ទាន របស់សាធារណរដ្ឋប្រជាមានិតចិន និងទទួលបានសិទ្ធិសាងសង់ ដោយ ក្រុមហ៊ុន សៀងហៃ ហើយត្រួតពិនិត្យបច្ចេកទេសដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាស ចំនួន៥កន្លែងហើយ គឺ ស្ពានអា កាស ក្បាលថ្នល់ នៅអតីតរង្វង់មូលក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ថិតនៅ ស្តុប ពេទ្យលោកសង្ឃ ស្ពានអាកាស៥មករា ស្ថិតនៅស្ដុបតិចណូ និងស្ពានអាកាស ស្តុបផ្សារដីហុយនេះឯង ៕

អត្ថបទដែលជាប់ទាក់ទង