ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អារ៉ាប៊ីសាអីឌីតសម្រេចឲ្យប្រារព្ធធម្មយាត្រាហាជ្ជី សម្រាប់តែប្រជាជនអារ៉ាប៊ីសាអូឌីត និងជនបរទេសណា ដែលកំពុងនៅស្រាប់ក្នុងប្រទេស

84

អារ៉ាប៊ីសាអីឌីតសម្រេចឲ្យប្រារព្ធធម្មយាត្រាហាជ្ជីសម្រាប់តែប្រជាជនអារ៉ាប៊ីសាអូឌីត និងជនបរទេសណាដែលកំពុងនៅស្រាប់ក្នុងប្រទេសនិងដោយចំនួនកំណត់ប៉ុណ្ណោះនាឆ្នាំ២០២០នេះ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងកិច្ចការហាជ្ជី និងអ៊ំរ៉ស់នៃប្រទេសអារ៉ាប៊ីសាអូឌីត ស្តីអំពីគោលការណ៍សម្រាប់អ្នកមកបំពេញកាតព្វធម្មយរត្រាហាជ្ជីឆ្នាំ២០២០ ឬ ឆ្នាំ១៤៤១ ម.ស នេះ ដោយសារតែស្ថានភាពឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅលើពិភពលោក ក៏ដូចជានៅអារ៉ាប៊ីសាអូឌីតមិនទាន់មានសញ្ញាថមថយនៅឡើយ ហើយការធ្វើធម្មយាត្រាហាជ្ជីគឺជាការប្រមូលផ្តុំមនុស្សជាច្រើនដែលជាផ្នែកមួយអាចមានការរីករាលដាលយ៉ាងឆាប់រហ័សពីប្រទេសមួយទៅប្រទេសមួយទៀតតាមរយៈនេះ ក៏ដូចជាស្របតាមគោលការណ៍នៃច្បាប់សាសនាឥស្លាមអំពីការហាមឃាត់ការចម្លងជំងឺពីកន្លែងមួយទៅកន្លែងមួយទៀតផងនោះ ដូច្នេះរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានសម្រេចថា៖ សម្រាប់ការធ្វើធម្មយាត្រាហាជ្ជីឆ្នាំ២០២០ ឬឆ្នាំ ១៤៤១ ម.ស គឺអាចធ្វើបានសម្រាប់តែប្រជាជនអារ៉ាប៊ីសាអូឌីត និងជនបរទេសណាដែលកំពុងមានវត្តមានស្រាប់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយចំនួនអ្នកចូលរួមមកធ្វើធម្មយាត្រាហាជ្ជីនឹងត្រូវមានចំនួនដែលកំណត់ដោយអាជ្ញាធរតែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង