ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះ​មីន​ប្រឆាំង​មនុស្ស នៅ​ចំណុច​ព្រំដែន​ក​៥ បណ្តាល​ឲ្យ​បុរស​ម្នាក់ គ្រោះថ្នាក់​របួស​ដាច់​ជើង​ស្តាំ​

61

​ខេត្តបន្ទាយមានជ័យ​៖ អាជ្ញាធរ​មីន បានប្រកាស​ព័ត៌មាន​ថា នៅ​រសៀល ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០ មាន​ករណី​ផ្ទុះ​មីន​ប្រឆាំង​មនុស្ស នៅ​ចំណុច​ព្រំដែន​ក​៥ ក្នុងភូមិ​សាស្ត្រ​ភូមិ​ទំនប់​ដាច់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅពេលដែល​ជន​រង គ្រោះ​បាន​ចូលទៅ​ដាក់​អន្ទាក់​សត្វ​។

​ជនរងគ្រោះ​ឈ្មោះ ញ៉ែម សឹម ភេទ​ប្រុស អាយុ ៦៤​ឆ្នាំ រស់នៅ​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្ថានភាព​គ្រោះថ្នាក់​របួស​ដាច់​ជើង​ស្តាំ បច្ចុប្បន្ន​អាជ្ញាធរ​មូលដ្ឋាន​បាន​ជួយសង្គ្រោះ និង​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​ឯកឧត្តម​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​ថ្លែង​សា​រលើ​ហ្វេ​ស​ប៊ុ​កថា សូម​សំដែង​នូវ​ក្តី​រន្ធត់​និង​សោកស្តាយ​។ ឆ្លៀតឱកាស​នេះ សូម​កោតសរសើរ និង​អរគុណ​ប៉ូលិស​វរ​ព្រំដែន ដែល​ឈរជើង​នៅ​ទីនោះ មាន​សេចក្តីក្លាហាន​ប្រថុយ​គ្រោះថ្នាក់ ជាមួយ​គ្រាប់មីន និង​ភ្លៀង​ខ្លាំង បាន​ចូលទៅ​ជួយសង្គ្រោះ​អ្នករងគ្រោះ​៕

អត្ថបទដែលជាប់ទាក់ទង