ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជន​ក្រីក្រ​ចំនួន​៣០​គ្រួសារ​នៅ​សង្កាត់​ច្បារអំពៅ​ទី​១ ​បានទទួល​អំណោយ​ពី កាកបាទក្រហមកម្ពុជា​

57

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែមិថុនា ឆ្នាំ​២០២០ នេះ​លោកស្រី​អភិបាលរងខណ្ឌ​ច្បារអំពៅ​ហេង សុវត្ថា​និង​ជា​ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ច្បារអំពៅ​និង​លោក​ពៅ ហួត ចៅសង្កាត់​ច្បារអំពៅ​ទី​១​ដែល​អមដំណើ​ដោយ លោក ,​លោកស្រី មន្ត្រី​សាលាខណ្ឌ​,​សាលាសង្កាត់​ជាច្រើន រូប​ទៀត​បាន​អញ្ជើញ​ចុះ​សំណេះសំណាល​សាកសួរ​សុខទុក្ខ និង នាំយក​នូវ​អំណោយ​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​ទៅ​ផ្ដល់ជូន​ដល់​ប្រជាជន​ក្រីក្រ និង​ងាយ​រងគ្រោះ​ចំនួន​៣០​គ្រួសារ​ក្នុងនោះ​គ្រួសារ​ចាស់ជរា​គ្មាន​ទីពឹង ,​គ្រួសារ​ជនពិការ ,​គ្រួសារ​កុមារកំព្រា ,​គ្រួសារ​ស្ត្រី​មេម៉ាយ​កូន​ច្រើន ,​គ្រួសារ​មាន​សមាជិក​មាន​ជំងឺ​រ៉ាំរ៉ៃ និង ក្រុមគ្រួសារ​ដែល​ទីទ័លក្រ​ខ្លាំង​បំផុត​ដែល​រស់​នៅតាម​បណ្ដា​ភូមិ​នានា​ក្នុង​មូលដ្ឋាន​សង្កាត់​ច្បារអំពៅ​ទី​១​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។​
​នាឱកាស​នេះដែរ លោកស្រី​ហេង សុវត្ថា​អភិបាលរងខណ្ឌ​ច្បារអំពៅ​និង ជា​ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ច្បារអំពៅ និង លោក​ពៅ ហួត ចៅសង្កាត់​ច្បារអំពៅ​ទី​១​បាន​មានមតិ​លើកឡើង​ស្រដៀងៗ​គ្នា​ដោយបាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​ក្រុមគ្រួសារ​ទីទ័លក្រ​និង​ងាយ​រងគ្រោះ​ទាំងអស់​ដោយ​ក្តី​នឹករលឹក​ផងដែរ​។​
​ជាមួយគ្នានេះដែរ​លោកស្រី​អភិបាលរងខណ្ឌ​ច្បារអំពៅ​ហេង សុវត្ថា និង លោក​ពៅ ហួត ចៅសង្កាត់​ច្បារអំពៅ​ទី​១​ក៏បាន​មានមតិ​លើកឡើង​ស្រដៀងៗ​គ្នា​ដោយ​គូសបញ្ជាក់ថា​ជានិច្ចកាល​កាកបាទក្រហមកម្ពុជា​ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា​ប្រធាន សម្ដេច តែងតែ​យកចិត្តទុកដាក់​ខ្ពស់​និង​គិតគូរ​ជានិច្ច​ទៅដល់​ប្រជាជន​ទោះបី​ស្ថិតក្នុង​ស្ថានភាព បែបណាក៏ដោយ គឺ​តែងតែបាន​ផ្តល់នូវ​ភាពកក់ក្តៅ​ដល់​បងប្អូន​ជានិច្ច​ក្នុង​គ្រា ដែល​ពុក ម៉ែ បង ប្អូន ប្រជាជន​ជួប​ការលំបាក​នានា ពិសេស​ផ្នែក​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ពោលគឺ​ទីណា​មានការ​លំបាក ទីនោះ​តែងតែមាន​វត្តមាន​កាក​បាទ​ក្រហម​កម្ពុជា​ជាក់ស្តែង​ដូចជា​នៅពេលនេះ​គឺ សម្តេច​ទាំង​ទ្វេរ នឹងមិន​បណ្តែតបណ្តោយ ទុកឱ្យ​ពុក​ម៉ែ បង ប្អូន ណា​ម្នាក់​ស្លាប់បាត់​បង់ជីវិត​ដោយ​ដាច់​ស្បៀង​ឬ​អត់​អាហារ​នោះទេ​ហើយ​សកម្មភាព​ការងារ​មនុស្សធម៌​នេះ​គឺធ្វើឡើង​ដោយ មិន​ប្រកាន់​បក្សពួក និន្នាការ​នយោបាយ និង​សាសនា​ឡើយ​។​
​សូម​ជម្រាបជូន​ថា​អំណោយ​មនុស្សធម៌​ដែល​បាន​ចែកជូន​ប្រជាជន​ក្រីក្រ​ទាំង​៣០​គ្រួសារ នាពេលនេះ​គឺ​ក្នុង ១​គ្រួសារៗ​ទទួលបាន​៖​អង្ករ​២៥​គីឡូក្រាម ទឹក​សុ​ី​អុ​ី​វ​១​យួរ​,​ត្រីខកំប៉ុង​,​ស្ករស​,​និង​ថវិកា​៣​មុ​ឺ​ន​រៀល​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង