ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារា​សម្ដែង​ស្រី ភិន សុ​ដា​លី​ស ដែល​ចូលចិត្ត​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង នៅ​ខ្នងភ្នំ នៃ​ទឹកដី​ខេត្ដ​កំពង់ស្ពឺ 

202

 

​ភ្នំពេញ​៖ បើទោះបីជា​ស្ថានភាព​រស់នៅ​របស់​តារា​សម្តែង​ស្រី ភិន សុ​ដា​លី​ស ស្ថិតក្នុង​ចង្កោម​អ្នកមាន​ជីវភាព​ធូរធា​ក្តី​ក៏​គេ​តែង​សង្កេតឃើញថា តារា​ស្រី​រូបនេះ​និយម​ធ្វើដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង និង​សាម​ញ្ញា ជាមួយ​មិត្ត​ភ័​ក្កិ​ច្រើនជាង​ក្រុមគ្រួសារ​។​

ថ្មីៗ​នេះ​ភិន សុ​ដា​លី​ស បានធ្វើ​ឲ្យ​អ្នក គាំទ្រ​នាង​ចាប់អារម្មណ៍​ជាថ្មី​ក្រោយពី​បាន បង្ហាញ​វីដេអូ និង​រូបថត​ជាច្រើន​សន្លឹក​អំពី​ក្តី​សុខ​ក្នុង​ជីវិត គ្រា​ដែល​បានធ្វើ​ដំណើរ​កម្សាន្ត​ដ៏​កំពុង​ទាក់ទាញ​ខ្លាំង​មួយ គឺ​ខ្នង​ផ្សារ នៃ​ទឹកដី​ខេត្តកំពង់ស្ពឺ​។ ទីនេះ​គឺជា​ទីកន្លែង​ដែល​ក្រុម​យុវវ័យ​កំពុងពុះ​កញ្ជ្រោល​ក្នុងការ​ធ្វើដំណើរ​ទៅ​កម្សាន្ត​បើទោះបីជា​ត្រូវធ្វើ ដំណើរ​រាប់សិប​គីឡូម៉ែត្រ​ឆ្លង​ការលំបាក ជាច្រើន​ក្តី​។ ភិន សុ​ដា​លី​ស​បានរួម​ដំណើរ​ជាមួយ​មិត្ត​ភ័​ក្កិ​ជិតដិត​មួយចំនួន​ដើម្បី​ទៅ​កម្សាន្ត​នៅ​ទីនោះ ដោយ​នាង​បាន​ទាំង​ឆ្លៀត​ធ្វើ​វីដេអូ​ផ្ទាល់ខ្លួន​(Vlog) ដើម្បី​ចែកជូន​អ្នកគាំទ្រ ហើយ​នាង​ទទួលបាន​ការកោតសរសើ​រ​ខ្លាំង​។ វីដេអូ​នាង​ទទួលបាន​ការចូល​មើល​ច្រើនជាង​១​លាន​ដង​ឯណោះ​។ តារា​ស្រី​ដែល​ចូលចិត្ត​ធ្វើដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង និង​ថតរូប​ទេសភាព ស្អាតៗ​រូបនេះ​ក៏បាន​ចែករំលែក​នូវ​រូបភាព​ត្រជាក​ភ្នែក​ចម្លែក​អារម្មណ៍​ជាច្រើន​បន្តបន្ទាប់​។ ថ្មីៗ​នេះ​គេ​ក៏បាន​ឃើញ​តារា​ស្រី​កូន​មួយរូប​នេះ​បានធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ស្រូបយក​វីតាមីន​C នៅ​កោះ​សង្សា​បន្ថែមទៀត​។​

ភិន សុ​ដា​លី​ស មុននេះ​បន្តិច បង្ហាញ​ឲ្យ​ឃើញ​សកម្មភាព និង​ទេសភាព​ដ៏​ត្រកាល​កណ្តាល​ជលសា ក្នុង​ឈុត​ប៊ី​គី​នី​ផ្កាៗ​ពណ៌​ទឹក​ប៉ិច ធ្វើ​ឲ្យ​នាង​មើលទៅ​ពិតជា​ស៊ិ​ច​ស៊ី ទាក់ទាញ​មិន​ចាញ់​ក្រមុំៗ​ទេ​៕​

អត្ថបទដែលជាប់ទាក់ទង