ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​សមត្ថកិច្ច​ប៉ូលិស តាម​បណ្ដា​ស្រុក​មួយចំនួន​ចុះបង្ក្រាប កន្លែង​ជល់​មាន់ គឺ​ចាប់​បានតែ​ស្បែកជើង​និង​កន្ត្រ​កមាន់​ជល់​

59

 

​កណ្ដាល​៖​កាលពី​រសៀល​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០២០​នេះ​ក្រុម​សមត្ថកិច្ច​ចុះបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​(​ជល់​មាន់​)​នៅ​ចំណុច​ក្នុង​ចំការ​ស្វាយ​ចុង​ព្រែក​មៀ​វ ស្ថិតក្នុង​ភូមិ​ព្រែក​ដាច់ ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក ខេត្តកណ្តាល ។​
អ្នកញៀន​ល្បែង​ប្រហែល ២០​នាក់ បាន​រត់គេចខ្លួន​អស់​មិន​រំខាន​បងៗ​ប៉ូលិស​នោះទេ​។​
ចំពោះ​វត្ថុតាង​ចាប់យក​រួមមាន​,​មាន់​ជល់​ចំនួន​០២​ក្បាល ងាប់​០១ ក្បាល​,​ខ្នាយ​ដែក ០៥​គូរ ,​ស្គ​ត់រុំ​ខ្នាយ​មាន់​០៧ ដុំ​តូ​,​ស្បែកជើង ០៣​គូរ​,​ក្រដាស់ខាត់​ខ្នាយ​០១​សន្លឹក​,​លុយ​ចំនួន​១៥​ម៉ឺន​រៀល​,​ម៉ូតូ​០១​គ្រឿង​ម៉ាក់ Yamaha sirus​ពណ៌​ក្រហម​លាយ​ខ្មៅ
​គ្មាន​ស្លាក​លេខ
ដោយ​កាលពី​ថ្ងៃទី ២៣ ខែមិថុនា​ឆ្នាំ​២០២០ សមត្ថកិច្ច​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ថា​មាន​ល្បែង​សុ​ី​សង​មាន់​ជល់​នៅ​កន្លែងកើតហេតុ​ខាងលើ​
​ពេលនោះ​ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌​នៃ​អធិការដ្ឋាន​បាន​ចុះ មក​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ព្រែក​ដាច់​ចុះ​ដល់ទី​តាំង​កើតហេតុ​បង្ក្រាប​និង​ចាប់យក​វត្ថុតាង​ដូច​រាប់រាប់​ខាងលើ​បញ្ជូន​មកកាន់​អធិការដ្ឋាន​ដើម្បី​ស្រាវជ្រាវ​ជ្រាវ​រក​អ្នកលេង​មក​ធ្វើកា​អប់រំ​៕​

អត្ថបទដែលជាប់ទាក់ទង