ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធខ្មែរកីឡា អត្តពលកម្មស្មគ្រចិត្តទទួល ជំនួយឧបត្ថម្ភសម្ភារៈហ្វឹកហាត់ពីផ្នែកឯកជន

96

ភ្នំពេញ៖ថ្មីៗនេះលោកអ៊ុក សិទ្ធិជាតិអគ្គនាយកនៃអគ្គនាយដ្ឋានកីឡានិងជាប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្មគ្រចិត្តទទួល
ជំនួយឧបត្ថម្ភសម្ភារៈហ្វឹកហាត់ពីក្រុមហ៊ុន LI LAIXING INTERNATIONAL CO.,LTD ក្នុងទំហ៊ំថវិកាសរុបចំនួន៤៥៥៨.៦ដុល្លាអាមេរិក។
លោកអ៊ុកសិទ្ធិជាតិបានមានប្រសាសន៍ថាឮក្នុងនាមសហព័ន្ធខែ្មរកីឡាអត្តពលកម្មស្មគ្រចិត្តសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន LI LAIXINGINTERNATIONAL.CO.,LTDដែលបានឧបត្ថម្ភសម្ភារៈបច្ចេកទេសនេះគឺជាការរួមចំណែកក្នុងការអភិឌ្ឍន៍វិស័យកីឡានៅកម្ពុជាជាពិ
សេសកីឡាអត្តពលកម្មដើម្បីត្រៀមខ្លួនហ្វឹកហាត់ចូលរួមការប្រកួតកីឡា SEA GAMES 2021 នៅប្រទេសវៀតណាម និងការប្រកួតកីឡា SEA GAMES 2023ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្ភារៈបច្ចេកទេសរួមមានឧបករណ៍អង្គុយងើប(Power Rack) ឧបករណ៍ដេកធាក់រុញ(Hack Squat) ប្រភេទដុំដែកសន្លឹកជាច្រើន
សម្រាប់សម្រួលដល់ការហ្វឹកហាត់របស់កីឡាករ កីឡាការិនី ៕

អត្ថបទដែលជាប់ទាក់ទង