ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមកីឡាហែលទឹកជម្រើសជាតិ ឈុតធំ១១រូបមាន ចំណាត់ថ្នាក់ខ្ពស់ជាងគេ

80

 

ភ្នំពេញ ៖លោក ហែម គិរី អគ្គលេខាធិការ នៃសហព័ន្ធកីឡាខ្មែរហែលទឹកបានប្រាប់ឲ្យដឹងថា កីឡាករ -កីឡាការិនីហែលទឹកជាប់ក្នុងក្រុមជម្រើសជាតិឈុតធំសុទ្ធតែជាអត្តពលិកដែលមានចំណាត់ថ្នាក់ខ្ពស់នៃការប្រកួតជ្រើសរើសជើងឯកថ្នាក់
ជាតិកន្លងមក។
លោកបានបន្តថាការជ្រើសរើសកីឡាករកីឡាការិនីហែលទឹកជម្រើសជាតិនេះគឺសុទ្ធតែឆ្លងការប្រជុំគណៈកម្មការរបស់សហព័ន្ធយ៉ាងត្រឹមត្រូវដោយចាប់ផ្តើមពីចំណាច់ថ្នាក់លេខ១ដល់៣តាមណែនាំរបស់ក្រសួងអប់រំក្នុងនោះទើបសហព័ន្ធទទួលបានចំនួន១១នាក់រួមកីឡាករ៧នាក់ និងកីឡាករ៤នាក់ ដោយឡែកយើងទទួលបានកីឡាករម្នាក់មកពីខេត្តកំពង់ចាមដែរ។
លោកបានបន្ថែមថាយើងបានចូលរួមហ្វឹកហាត់ឡើងវិញដោយហ្វឹកហាត់ចាប់ពីក្រុមឈុតធំរហូតដល់ក្រុមតូចប៉ុន្តែការហាត់ត្រូវបានចែកជាក្រុមតូចៗដោយមានគ្រូបង្វឹកបង្ហាត់ផ្ទាល់ដែលនេះជាការ អនុវត្តតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់មេរោគកូរ៉ូណា ។
លោកអគ្គលេខាបានអះអាងថា ការហ្វឹកហាត់នេះធ្វើឡើងដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការប្រកួតកីឡា SEA GAMES 2021 នៅប្រទេសវៀតណាម ព្រោះនាពេលបច្ចុប្បន្នកីឡាហែលទឹកកម្ពុជាយើងក៏ឈរចំណាច់ថ្នាក់ល្អក្នុងចំណោម១១ប្រទេសអាស៊ានដែរ យើងកំពុងតែហោះដេញតាមប្រទេសថៃ វៀតណាម និងមួយប្រទេសទៀត៕

អត្ថបទដែលជាប់ទាក់ទង