ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូន​ក្រុមចោរ​គាស់​ផ្ទះ លួច​ម៉ូតូ ចំនួន​៥​នាក់ ទៅ​តុលាការ​

47

​កំពង់ស្ពឺ ៖ ក្រុមចោរ​គាស់​ផ្ទះ​លួច​ម៉ូតូ​៥​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង សហការ​ស្រាវជ្រាវ​រហូត​បង្ក្រាបបាន​ជាក់ស្ដែង​ដកហូត​វត្ថុតាង​ម៉ូតូ​មួយគ្រឿង ប្រគល់ជូន​ម្ចាស់​ដើម​វិញ ហើយ​ជនសង្ស័យ​ទាំង​៥​នាក់ សមត្ថកិច្ច​ជំនាញ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អយ្យការ អម​សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ ដើម្បី​បន្ដ​នីតិវិធី ចាត់ការ​តាមផ្លូវ​ច្បាប់ កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០​។

​កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០ វេលាយប់​មិនដឹង​ម៉ោង មាន​ជន​មិន​ស្គាល់​អត្ដ​សញ្ញាណ ធ្វើ​សកម្មភាព​វាយ គាស់​ផ្ទះ របស់​ឈ្មោះ ថន ស្រី​និ​ច ភេទ​ស្រី អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ជា​បងស្រី​ជនរងគ្រោះ ចោរ​ចូល​លួច​យក​ម៉ូតូ ១​គ្រឿង ម៉ាក​ស្មាស់ ពណ៍​ខ្មៅ ជា​របស់​ឈ្មោះ ប៉ិល ស្រីអូន ភេទ​ស្រី អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែល​ផ្ញើទុក​នៅផ្ទះ​បង ព្រមទាំង​លួច​សម្ភារៈ ម៉ូ​ទ័​រ​ស្វាន ១ ម៉ូ​ទ័​រ​កាត់​ដែក ១ ប៉ុស្ដិ​ផ្សារ​ដែក ១ មួយចំនួន​ផងដែរ​។​

​លុះដល់​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង ១១ និង ១៥​នាទី ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​សហការ​ជាមួយ​ម្ចាស់​ម៉ូតូ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ ១-​ឈ្មោះ សុង ចាន់​សាន ភេទ​ប្រុស អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​គោ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្ដាល ២-​ឈ្មោះ សំ ប៊ុនធឿន ហៅ​ឡុ​ច ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​គោ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្ដាល រួមជាមួយ​ម៉ូតូ​ម៉ាក​ស្មាស់​មួយគ្រឿង ជា​របស់​ជនរងគ្រោះ​នៅ​ចំណុច​តាមផ្លូវ​ជាតិ​លេខ​៥១ ចន្លោះ​គីឡូម៉ែត្រ ៣៦ – ៣៧ ស្ថិតនៅ​ភូមិ​ព្រៃ​ពង្រ ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​

​តាម​ការបញ្ជាក់​ពីរ​លោក​វរសេនីយ៍ឯក ឃុ​ត សុផល អធិការនគរបាល​ស្រុក​សំរោង​ទង ក្រោយ​ប្រតិ​ប​ត្ដិ​ការ ជំនាញ​បាន​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយថា នៅមាន​បក្ខពួក​ខ្លួន​មួយចំនួនទៀត លោក​បាន​គោរព​ស្នើសុំ​គោលការណ៍​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាល​ខេត្ត និង​កិច្ចសហការ​សម្របសម្រួល​ពីរ ព្រះរាជអាជ្ញា នគរបាល​ឈានទៅ​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​បន្ថែមទៀត ១-​ឈ្មោះ ឃិន ខ្លឹម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង អ្នក​ប្រ​ព្រិ​ត្ត ២-​ឈ្មោះ ហ៊ុល ត្រុល ហៅ ហ៊ុ​ប ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ សំបូរ ស្រុក​សំរោង​ទង អ្នក​ប្រ​ព្រិ​ត្ត ៣-​ឈ្មោះ វ​រ័ ភា ហៅ ផល ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង អ្នកយក​ម៉ូតូ​ទៅ​បញ្ចាំ​អោយឈ្មោះ សំ ប៊ុនធឿន ហៅ ឡុ​ច​។​

​ជាក់ស្តែង​សមត្ថកិច្ច​ដកហូត​ម៉ូតូ ០១​គ្រឿង ស្លាក​លេខ ០១​សន្លឹក ដែក​រៀន​ម៉ូតូ ៣ ក្នុងចំណោម​មុខសញា​៥​នាក់ មានមុខ​សញ្ញា​ពាក់ព័ន្ធ​ដីកាចាប់ខ្លួន​២​នាក់ (​ឈ្មោះ សំ ប៊ុនធឿន នឹង​ឈ្មោះ សុង ចាន់​សាន )

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៥​នាក់ សមត្ថកិច្ច​ជំនាញ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អយ្យការ អម​សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ ដើម្បី​បន្ដ​នីតិវិធី ចាត់ការ​តាមផ្លូវ​ច្បាប់ ៕​

អត្ថបទដែលជាប់ទាក់ទង