ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកគ្រូ ជា រិទ្ធ និងលោក ឡុង សាលវ័ន្តក្លាយជាគ្រូបង្វឹកគុនខ្មែរឆ្នាំ២០២០

91

ភ្នំពេញ៖សហព័ន្ធកីឡាប្រដាល់គុនខ្មែរនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បានរៀបចំពិធីបោះឆ្នោតជ្រើសរើសគ្រូបង្វឹកប្រដាល់គុនខ្មែរសម្រាប់ឆ្នាំ២០២០ដោយមានការអញ្ជើញចូលរួមពីលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ តំណាងមន្ទីរអប់រំកាយ និងកីឡាតាមបណ្តាលខេត្ត ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃនៅសាលប្រជុំនាយកដ្ឋានសិស្សនិស្សិត។

ក្នុងឳកាសនេះសហព័ន្ធជ្រើសរើសគ្រូបង្វឹកប្រដាល់គុនខ្មែរ២រូប គឺលោកគ្រូ ជា រិទ្ធ និងលោក ឡុង សាលវ័ន្តក្នុងនោះមានបេក្ខជចំនួន៥រូបរួមមានអតីតគ្រូបង្វឹកឆ្នើមលោកអេ ភូថង លោកគ្រូ ជា រិទ្ធ និងលោក ឡុង សាលវ័ន្ត លោក អាត់ សារ៉ាត់ និងលោក ទេស សារិន។ សម្រាប់ឆ្នាំសហព័ន្ធទទួលបានអនុញ្ញាតឲ្យកីឡាកររបស់ខ្លួនចំនួន១៦នាក់ចំណែកក្រុមជម្រើសជាតិឈុតធំ៨នាក់ និងថ្នាលចំនួន៨នាក់។
លោក តែម ម៉ឺន បានមានប្រសាសន៍ថា លោកគ្រូបង្វឹកទាំង២រូបនេះត្រូវខិតខំប្រែងប្រឹងហ្វឹកហាត់ឲ្យកីឡាករក្រុមជម្រើសជាតិឈុតធំ៨នាក់ឲ្យអស់ពីសមត្ថភាពដើម្បីដណ្តើមមេដាយជូនប្រទេសជាតិនៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 នៅប្រទេសវៀតណាម។ ហើយនឹងមិនត្រូវយកលុយមកដាក់មុខឡើយ គឺត្រូវយកលទ្ធផល និងគុណផលមកដាក់មុខវិញទើបជួយលើកស្ទួយប្រទេសជាតិលើកឆាកអន្តរជាតិ ពិសេស ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ៕

អត្ថបទដែលជាប់ទាក់ទង