ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​អភិបាលខណ្ឌ​ចំការមន​ នាំយក​អំណោយ ​លោក​ហ៊ុន ម៉ា​នី​ទៅ​ចែកជូន​កម្លាំង​ប្រជា​ការពារ​ខណ្ឌ​៥០​រូប​

43

​ភ្នំពេញ​៖​កាលពី​រសៀល​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០២០​នេះ​នៅ​សាលាខណ្ឌ​ចំការមន​ដែលមាន​ទីតាំងនៅ​តំបន់​កោះ​ពេជ្រ​នោះ​លោក​ថេ​ង សុ​ថុល​អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន បាន​អ​ញ្ជេ​ី​ញ​ជួប​សំណេះសំណាល និង នាំយក​នូវ​អំណោយ​សប្បុរសធម៌​រប​ស់​ឯកឧត្តម ហ៊ុន ម៉ា​នី​ទៅ ចែកជូន​ដល់ដៃ​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌចំការមន​ប្រមាណ​ជា​៥០​រូប​។​
ខណៈពេល​លោក​ថេ​ង សុ​ថុល​អភិបាល​ខណ្ឌចំការមន បាន​ជួប​សំណេះសំណាល និង នាំយក​អំណោយ​សប្បុរស​ធម៌​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ចែកជូន​ដល់ដៃ​កម្លាំង​ប្រជា​កសរ​ពារ​សណ្ដាប់ធ្នាប់​ខណ្ឌចំការមន នាពេលនោះ​ដោយមាន​ការចូលរួម​ពី​អភិបាលរងខណ្ឌ ,​នាយក​រដ្ឋបាល​ខណ្ឌ និង​មន្ត្រី​ពាក់ព័ន្ធ ជាច្រើនរូប​ផងដែរ​ហេ​ី​យ​ចំពោះ​អំណោយ​ដែល​យកមក​ចែកជូន​ក​ម្លាំ​ង​ប្រជា​ការពារ​ណ្ឌ​នាពេលនេះ​ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន អង្ករ ទម្ងន់ ១០​គីឡូក្រាម​, ភេសជ្ជៈ ចំនួន ១៦​ដប​, ត្រី ខ ចំនួន ០២​កំប៉ុង​, ទឹក​សុទ្ធ ចំនួន ០១​យួរ​, ទឹក​អាកុល ចំនួន ០៣​ដប​តូច​, ម៉ាស ចំនួន ២០​ម៉ាស​, សាប៊ូ​លាងដៃ ចំនួន ០៣​ដុំ​តូច និង​ថិ​វ​កា​មួយចំនួន ផងដែរ​ដេ​ី​ម្បី​ចូលរួម និង​ជួយ​សម្រួល​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​បងប្អូន​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​បាន​មួយចំណែក​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង