ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ត្រួតពិនិត្យ និង​ផាកពិន័យ​រថយន្ត​ដឹក​ខ្សាច់ នៅលើ​ផ្លូវជាតិ​លេខ​២១A ក្រុង​តាខ្មៅ បន្ទាប់ពី​មានការ​ត្អូញត្អែ និង​ក្តីកង្វល់​របស់​បងប្អូន​ប្រជាពលរដ្ឋ​

68

 

​កណ្តាលៈ បន្ទាប់ពី​មានការ​ត្អូញត្អែ ពិសេស​ការលើកឡើង​ពី​ក្តីកង្វល់​របស់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​សិត្បូ សង្កាត់​ស្វាយ​រលំ និង​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ លើកឡើង​ពី​ផលប៉ះពាល​ទៅលើ​រថយន្ត​ដឹក​ខ្សាច់​ចេញពី​ដេប៉ូ ស្នងការ​នគរបាល​ខេត្តកណ្តាល ដឹកនាំ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​ផាកពិន័យ​រថយន្ត​ដឹក​ខ្សាច់ នៅលើ​ផ្លូវជាតិ​លេខ​២១A​ក្រុង​តាខ្មៅ​។​

​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ដឹកនាំ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត កម្លាំង​អន្តរាគមន៍​ខេត្ត និង​កម្លាំង​នគរបាល​ក្រុង​តាខ្មៅ ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​ធ្វើការ​ផាកពិន័យ​ទៅ​រថយន្ត​បែន​ធុន​ធំ​ដឹក​ខ្សាច់​ចេញពី​ដេប៉ូ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២១A ស្ថិតក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​ថ្លែង បន្ទាប់ពី​មានការ​ត្អូញត្អែ ពិសេស​ការលើកឡើង​ពី​ក្តីកង្វល់​របស់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​សិត្បូ សង្កាត់​ស្វាយ​រលំ និង​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ លើកឡើង​ពី​ផលប៉ះពាល​ទៅលើ​រថយន្ត​ដឹក​ខ្សាច់​ចេញពី​ដេប៉ូ ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ជូន​បងប្អូន​ប្រជាពលរដ្ឋ លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចរាចរណ៍​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​រថយន្ត​ដឹក​ខ្សាច់​នេះ ក្រោយ​ការដឹកនាំ​ដោយផ្ទាល់​ពី លោក នៃ ចារី អភិបាលរង​ខេត្តកណ្តាល ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បញ្ជាក់ថា សមត្ថកិច្ច​ជំនាញ ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត នឹង​អ្នកបើកបរ ។ ចំពោះ​រថយន្ត និង​អ្នកបើកបរ​ណា​ល្មើសច្បាប់​នឹងត្រូវ​បញ្ជូនទៅ​ធ្វើការ​ផាកពិន័យ​តាមច្បាប់​បានកំណត់ នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ។ ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​លើកឡើងថា ប្រតិបត្តិ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នេះ នឹងធ្វើ​ឡើងជា​រៀងរាល់ថ្ងៃ​នៅលើ​ផ្លូវជាតិ​លេខ​២១A រហូត ម្ចាស់​អាជីវកម្ម​រថយន្ត​ដឹក​ខ្សាច់​ទាំងអស់​រៀងចាល ហើយ​ចូលរួម​គោរព​ច្បាប់​ឲ្យ​បាន​គ្រប់ៗ​គ្នា ៕

អត្ថបទដែលជាប់ទាក់ទង