ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អា​រ៉ា​ប៊ី​សា​អូឌីត​៖ នឹងមាន​អ្នកចូលរួម​ប្រតិបត្តិ​ធម្ម​យា​ត្រ​ហា​ជ្ជី​មិន​លើសពី​១០០០​នាក់​នា​ឆ្នាំនេះ​

103

 

​ចំនួន​អ្នកធ្វើ​ធម្ម​យាត្រា​ហា​ជ្ជី​អាច​ត្រូវបាន​កំណត់ឱ្យ​តិច​ឬ​ច្រើនជាង ១.០០០ នាក់​ប៉ុន​ណ្ណោះ​ដើម្បី​ការពារ​សុខភាព​សាធារណៈ បន្ទាប់ពី​មានការ​ឆ្លង​រាលដាល​នៃ​វីរុស​គូ​វី​ឌ​១៩ នេះ​បើ​យោងតាម​ប្រសាសន៍​អជ្ញាធរ​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​ត្រូវបាន​សារព័ត៌មាន​ក្នុងស្រុក​ដកស្រង់​មក​ចុះផ្សាយ​។

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​វេជ្ជបណ្ឌិត Tawfiq Al-Rabiah បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ពេ​ថ្មីៗ​នេះ​ថា គម្លាត​សង្គម​និង​នៅ​ដាច់ដោយឡែក​ពីគ្នា ជា​កាតព្វកិច្ច​មុន​និង​ក្រោយ​ធម្ម​យាត្រា ក៏​នឹងត្រូវ​អនុវត្ត​ផងដែរ ហើយ​ថា​អារ៉ាប់​ប៊ី​សា​អូឌីត មាន​សមត្ថភាព​ធានា​សុវត្ថិភាព ដល់​អ្នកធ្វើ​ធម្ម​យាត្រា​នៅ​ឆ្នាំនេះ​។​

​គួររំលឹកថា ក្រសួង​កិច្ចការ​ហា​ជ្ជី​និង​អ៊ុំ​រ៉ស់​អា​រ៉ា​ប៊ី​សា​អូឌីត បានសម្រេច​អនុញ្ញាត​ឲ្យ​តែ​អ្នករស់នៅ​ក្នុងប្រទេស​ស្រាប់តែ​ប៉ុណ្ណោះ ដែល​អាចធ្វើ​ធម្ម​យាត្រា​ហា​ជ្ជី បាន​នៅ​ឆ្នាំ​២០២០​នេះ ដោយសារតែ​បញ្ហា​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ហើយ​មាន​ចំនួន​កំណត់​ទៀត ។ តាម​ធម្មតា ជា​រៀងរាល់ឆ្នាំ មាន​សាសនិក​ឥស្លាម មកពី​បណ្តា​ប្រទេស​ផ្សេងៗ​គ្នា ប្រមាណ​ជិត​៣​លាន​នាក់ ចូលរួម​ប្រតិបត្តិ​ធម្ម​យាត្រា​ហា​ជ្ជី​នេះ នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​៕​

អត្ថបទដែលជាប់ទាក់ទង