ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាលើកទម្ងន់ស្ថិតក្នុងប្រភេទកីឡា បម្រុងការប្រកួតកីឡា SEA GAMES 2023លើកទី៣២នៅកម្ពុជា

97

 

ភ្នំពេញ៖គណៈកម្មាធិកាជាតិរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023លើកទី៣២ “CAMSOC”បានសម្រេចដាក់១៣ប្រភេទកីឡាត្រៀមបម្រុងបញ្ជូនសម្រាប់ការប្រកួត SEA GAMES 2023ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតក្នុងនោះក៏មានប្រភេទកីឡាលើកទម្ងន់មួយផងដែរ។

យោងតាមតារាងកំណត់សហព័ន្ធកីឡាជាតិប្រចាំឆ្នាំ២០២០សម្រាប់ត្រៀមបញ្ជូលក្នុងកម្មវិធីការប្រកួត SEA GAMES 2023លើកទី៣២ ប្រទេសកម្ពុជាត្រៀមដាក់កីឡា៣២ប្រភេទចូលរួម និង ១៣ប្រភេទកីឡាត្រៀមបម្រុងបញ្ជូនដោយបែងចែកចេញជា៣ចំណុចធំៗរួមមានកីឡា១៧ប្រភេទស្ថិតក្នុងប្រភេទកីឡាមានសក្តានុពល និងមានប្រជាប្រិយខ្ពស់ ហើយកីឡា១៥ប្រភេទស្ថិតក្នុងប្រភេទកីឡាមានសក្តានុពលមធ្យម និងកីឡា១៣ប្រភេទស្ថិតក្នុងប្រភេទកីឡាមានសក្តានុពលទាបក៏ជាកីឡាត្រៀមបម្រុងដែរ។

លោក វ៉ាត់ ចំរើន អគ្គគណៈកម្មាធិការជាតិអូឡាំពិកបានមានប្រសាសន៍ថា គណៈកម្មាធិកាជាតិរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023លើកទី៣២ “CAMSOC” បានសម្រេចដាក់១៣ប្រទេសកីឡាត្រៀមបម្រុងបញ្ជូលការប្រកួត SEA GAMES 2023 ក្រោយពីកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ដោយសារមាន១២កីឡាប្រភេទក្នុងនោះមានកីឡាលើកទម្ងន់ក៏ត្រូវបញ្ជូនអត្តពលិកចេញទៅហ្វឹកហាត់នៅប្រទេសចិនកាន់តែល្អប្រសើរ ដើម្បីពង្រឹងគុណភាព បច្ចេកទេសរបស់អត្តពលិកជម្រើសជាតិកម្ពុជា ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាក៏បានប្រាប់ឲ្យដឹងថា សហព័ន្ធបានត្រៀមកីឡាករ-កីឡាការិនីរួចជាស្រេចសម្រាប់ចេញទៅហ្វឹកហាត់នៅប្រទេសចិន មិនត្រឹមប៉ុណ្ណោះសហព័ន្ធកំពុងត្រៀមបញ្ជូនកីឡាករ-កីឡាការិនី៣នាក់ចេញហ្វឹកហាត់ប្រទទេសកូរ៉េខាងត្បូងត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិករដូវរងា២០២២នៅទីក្រុងប៉េកាំងប្រទេសចិន៕

អត្ថបទដែលជាប់ទាក់ទង