ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយអតីតនាយករដ្ឋមន្រ្តីថៃ

217

នៅម៉ោងប្រមាណ ៦:១៥នាទីល្ងាចថ្ងៃទី១៤មិថុនានេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ លោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ឋ អតីនាយករដ្ឋមន្រ្តីប្រទេសថៃ នៅសណ្ឋាគារសាំងហ្រ្គីឡា។ នៅក្នុងឱកាសនោះ ក៏មានក្រុមគ្រួសារសាច់ញាត្តិ និងតំណាងក្រុមហ៊ុនធំៗរបស់ថៃជាច្រើនក៏បានចូលរួមផងដែរ។លោកអតីនាយករដ្ឋមន្រ្តីថៃ មានសេចក្តីរីករាយយ៉ាងខ្លាំងដែល សម្តេចតេជោ នាយករដ្ឋមន្រ្តី បានផ្តល់កិត្តិយសអោយលោកនិងក្រុមគ្រួសារ បានជួបសម្តែងការគួរសមក្នុងលក្ខណៈដូចជាបងប្អូនប្រកប ដោយភាពស្និទ្ឋស្នាល និងកក់ក្តៅបំផុត។ លោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ឋ បានជម្រាបសម្តេចតេជោថា ប្រសិនបងប្អូនកម្ពុជាត្រូវការអ្វី អោយលោកជួយគឺនឹងរីករាយជួយដល់កម្ពុជា។មកទល់ពេលនេះ គឺទំនាក់ទំនងល្អជាបងប្អូនរវាងសម្តេចតេជោ និង លោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ឋ មានរយៈពេល៣០ឆ្នាំហើយ ហើយនៅពេលនេះ លោកអតីនាយករដ្ឋមន្រ្តីក៏មានអាយុកាល៨៤ឆ្នាំហើយដែរ។លោកឆាវវ៉ាលីត កោតសរសើរសម្តេចតេជោ ដែលមានវ័យនៅក្មេង ស្រស់ថ្លាមានសុខភាពមាំទាំដដែល។ ចំពោះលោកផ្ទាល់គឺពេញចិត្ត និងបាន កោតសររសើរចំពោះការដឹកនាំរបស់សម្តេចតេជោ ដែលបានធ្វើអោយប្រទេសជាតិរីកចម្រើន គឺលេខ១តែម្តង!។ ចំពោះសម្តេចតេជោវិញ គឺបានចាត់ទុកលោកឆាវវ៉ាលីត ជាចំណែកដ៏សំខាន់មួយក្នុងការជួយសម្របសម្រួល ឈានទៅរកកិច្ចចរចា ជាមួយគ្រប់ភាគីនយោបាយដែលបានបញ្ចប់សង្រ្គាម និងនាំមកនូវសន្តិភាពសម្រាប់ប្រទេសជាតិទាំងមូល។មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអរគុណលោកអតីតនាយករដ្ឋមន្រ្តីថៃ ដែលបានចូលរួមជួយដល់កម្ពុជាកន្លងមក ព្រមទាំងបានជូនពរលោកឆាវវ៉ាលីត មានសុខភាពល្អគ្រប់ពេលវេលាទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង