ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

២៤​ម៉ោង​ចុងក្រោយ ប្រទេស​ប្រេ​ស៊ី​ល មាន​មនុស្ស​ស្លាប់​ដោយសារ​វីរុស Covid-19 ប្រចាំថ្ងៃ​ច្រើនជាងគេ

108

 

ប្រទេស​ប្រេ​ស៊ី​ល ដែលជា​ប្រទេស​ក្នុង​តំបន់​អាមេរិក​ឡាទីន មាន​មនុស្ស​ស្លាប់​ដោយសារ​វីរុស Covid-19 ប្រចាំថ្ងៃ​ច្រើនជាងគេ ដែល​ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ ទី​១ ខែកក្កដា ឆ្នាំ​២០២០​នេះ ប្រេ​ស៊ី​ល​មាន​មនុស្ស​ស្លាប់​ចំនួន ១,២៧១​នាក់ និង​មាន​មនុស្ស​ឆ្លង​ប្រចាំថ្ងៃ​ចំនួន ៣៧,៩៩៧​នាក់ ដែល​នេះ​បើ​យោងតាម Worldometer ។​
​ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​នេះដែរ មនុស្ស​ថ្មី​ដែល​បាន​ឆ្លង​វីរុស Covid-19 នៅ​ជុំវិញ​ពិភពលោក​មាន​ចំនួន ១៧៣,៨០៨​នាក់ និង​អ្នកជំងឺ Covid-19 ចំនួន ៥,០៦១​នាក់ បាន​បាត់​បង់ជីវិត​ដោយសារ​វីរុស​នេះ​។​
​ចំពោះ​ចំនួន​មនុស្ស​ឆ្លង​វីរុស Covid-19 សរុប​នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើងដល់​ជាង ១០​លាន​កន្លះ​នាក់ គឺ​ចំនួន ១០,៥៧៧,៣០០​នាក់ និង​មនុស្ស​ស្លាប់​សរុប​ដោយសារ​វីរុស​នេះ បាន​កើន​ឡើងដល់​ចំនួន ៥១៣,១៧៥ នាក់ ខណៈដែល​អ្នកជំងឺ Covid-19 សរុប​ចំនួន ៥,៧៩០,៧៦១​នាក់ បានជា​សះស្បើយ​ពី​វីរុស​នេះ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​ដដែល​នេះ​៕​

អត្ថបទដែលជាប់ទាក់ទង