ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករង​រដ្ឋបាល​រាជធានី​ភ្នំពេញ នាំយក​អំណោយ​លោកជំទាវ​ហ៊ុន ម៉ា​ណា ទៅជូន​ក្រុមគ្រួសារ​កសិករ​មានកូន​ប្រុស ស្រី​២​នាក់​កើត​ជម្ងឺ​ហើមជើង​ដំរី​និង​ជម្ងឺ​ពង​ទក​

67

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​០១​ខែ​កក្ដ​ដា​ឆ្នាំ​២០២០​នេះ​លោក​ជិន ប៊ុនធឿន នាយករង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ និង ជា​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​តំណាងអោយ​លោកជំទាវ​ហ៊ុន ម៉ា​ណា កូនស្រី​ច្បង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ចាត់តាំង​រូបខ្ញុំ​ជិន ប៊ុនធឿន នាយករង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ និង ជា​នាយ​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី ភ្នំពេញ ជា​តំណាង ដើម្បី​នាំយក​អំណោយ​មួយចំនួន​ទៅ​ប្រគល់ជូន​ប្អូនស្រី ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​។​
​អំណោយ​ដែល​បានផ្តល់​ជូន​គ្រួសារ​ប្អូនស្រី រួមមាន​៖ ថវិកា​មួយចំនួនធំ​, គ្រឿងឧបភោគ​-​បរិភោគ​, សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះបាយ​មួយឈុត​, រទេះរុញ​១​គ្រឿង​, កង់​១​គ្រឿង​, ជាពិសេស​ឯកឧត្តម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា បានឱ្យ​ក្រុមការងារ​សង់ផ្ទះ​ទេវតា​ជូន​១​ខ្នង ជា​អំណោយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជំនួស​ផ្ទះ​ចាស់​ដែលមាន​សភាព​ចាស់​ទ្រុឌទ្រោម ធ្លុះធ្លាយ ព្រមទាំង​បានឱ្យ​ក្រុមការងារ​ជូន​ដំណើរ​គ្រួសារ​ប្អូនស្រី​ទៅដល់​ស្រុកកំណើត​វិញ​ដោយ​សុវត្ថិភាព​។​
​សូមបញ្ជាក់​ផងដែរ​ថា ប្អូនស្រី ស៊ាន ស្រី​និ​ច មាន​អាយុ ១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៧ នៅ​វិទ្យាល័យ សុខ អាន ដូង​ខ្ពស់ មាន​ជំងឺ​ហើមជើង​(​ជើងដំរី​) និង​មាន​ប្អូនប្រុស​ម្នាក់ទៀត មាន​ជំងឺ​(​ពង​ទក​)​ហើយ​គ្រួសារ​មាន​ជីវភាព​ក្រីក្រ ឪពុក​ជា​កម្មករសំណង់ រីឯ​ម្តាយ​ជា​កសិករ គ្មាន​លទ្ធភាព​ព្យាបាល​ប្អូនស្រី​ឱ្យបាន​ដិតដល់​នោះទេ​។
​រហូតដល់​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ ទើប​គ្រួសារ​បញ្ជូន​ប្អូនស្រី​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ តែដោយសារ​លោកគ្រូ​ពេទ្យ​អស់​លទ្ធភាព​ក្នុងការ​ព្យាបាល ដោយ​តម្រូវឱ្យ​វះកាត់​ជើង​ដែល​ហើម​នោះ​ចេញ​។
​ដោយឡែក​មាន​សប្បុរស​ជន​មួយចំនួនទៀត ក៏បាន​ចូលរួម​រំលែក​ទុក្ខលំបាក​ដល់​ប្អូនស្រី ស៊ាន ស្រី​និ​ច​នេះដែរ ថវិកា​រួមមាន​៖
១-​លោកជំទាវ ព្រិ​ន ប៊ុន​ម៉ា​ណែ​ត និង​ស្វាមី​=២០០​ដុល្លារ​
២-​លោកស្រី ជន នែ​ល​លី និង​ស្វាមី​=១០០​ដុល្លារ​
៣-​លោកស្រី លឹម ឡេង និង​ស្វាមី​=២០០​ដុល្លារ​
៤-​លោកជំទាវ ងឿ​ន ផល្លី​ន​ពោធិ​តា​=១០០​ដុល្លារ​
៥-​លោកជំទាវ សុខា គងពិសី និង​ស្វាមី​=២០០​ដុល្លារ​
៦-​លោកស្រី ស៊ា​វ​អុ​ី​ង និង​ស្វាមី​=២០០​ដុល្លារ​
៧-​លោកស្រី ជា ផា​ប៉ាន និង​ស្វាមី​=១០០​ដុល្លារ​
៨-​លោកជំទាវ ខៀវ សសុ​ី​លៀប និង​ស្វាមី​=៥០០​ដុល្លារ​
៩-​លោកជំទាវ លី ដាលីន និង​ស្វាមី​=២០០​ដុល្លារ​
១០-​លោកជំទាវ ឌី សុ​ខី​ទីឃាយុ​កោ និង​ស្វាមី​=៣០០​ដុល្លារ​
១១-​លោកជំទាវ ជា ផល្គុន និង​ស្វាមី​=១០០​ដុល្លារ​
១២-​លោកស្រី ម៉ៅ ពោរពេញ និង​ស្វាមី​=១០០​ដុល្លារ​
១៣-​លោកជំទាវ ហ៊ុន ម៉ាលី និង​ស្វាមី​=៣០០​ដុល្លារ​
​ក្នុងឱកាស​នោះ​ក្រុមគ្រួសារ​ប្អូនស្រី​បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សម្ដេច​តេ​ជោ និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​,​ឯកឧត្តម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា និង​សប្បុរសជន​នានា​ទាំង​ទឹកមុខ​ពោរពេញ​ដោយ​ក្តីសង្ឃឹម​ជាថ្មី​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន ដែល សម្ដេច​ទាំង​ទ្វេ ព្រមទាំង ឯកឧត្ដម លោកជំទាវ តែងតែ​គិតពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​។​
​ក្រុមគ្រួសារ​ប្អូនស្រី សូម​គោរព​ជូនពរជ័យ​សិរី​មង្គល វិបុល​សុខ គ្រប់ប្រការ ជូន សម្ដេច​ទាំង​ទ្វេរ ឯកឧត្ដម លោកជំទាវ និង​សប្បុរសជន​ទាំងអស់​ដែល​បាន​ឧបត្ថម​និង​ជួយ​ជ្រុម​ជ្រែង​ព្យាបាល​ជំងឺ​ប្អូនស្រី​អោយបាន​ជាសះស្បើយ សូម​សម្ដេច ឯកឧត្ដម លោកជំទាវ បាន​ជួបតែ​សេចក្ដីសុខ​សេចក្ដីចម្រើន ព្រមទាំង​ទទួលបាន​សុខ​ភាពល្អ​បរិបូរណ៍​ជា​ដរាប​៕​

អត្ថបទដែលជាប់ទាក់ទង