ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខួប​លើក​ទី ៧០ នៃ​ចំណង​ការទូត​រវាង​អាមេរិក និង​កម្ពុជា និង​បុណ្យខួប​គម្រប់​លើក​ទី​២៤៤ នៃ​ថ្ងៃបុណ្យ​ឯករាជ​ជាតិ​របស់​អាមេរិក​ 

16

 

​សៀមរាប​៖ នៅ​យប់​ថ្ងៃ​អង្គារ ទី​៣០ ខែមិថុនា ឆ្នាំ​២០២០ នៅ​ល្ខោន​សៀក​កម្ពុជា​ហ្វារ (Phare) ស្នាក់ការ​ខេត្តសៀមរាប មាន​ពិធី​ខួប​គម្រប់​លើក​ទី​៧០ នៃ​ចំណង​ការទូត​រវាង​សហរដ្ឋអាមេរិក និង​ព្រះរាជាណាចក្រ​កម្ពុជា និង​បុណ្យខួប​គម្រប់​លើក​ទី​២៤៤ នៃ​ថ្ងៃបុណ្យ​ឯករាជ​ជាតិ​របស់​សហរដ្ឋអាមេរិក ក្រោម​គណៈ​អធិបតីភាព លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប និង​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។

​សហរដ្ឋអាមេរិក និង​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​លើកដំបូង នៅ​ឆ្នាំ​១៩៥០ មកដល់​ឆ្នាំ​២០២០ គឺជា​ឆ្នាំ​ខួប​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​នេះ​។ ដើម្បី​បង្ហាញ​ពី​ការរួមចំណែក​របស់​ស​ហ​រដ្ឋ​អាមេរិក ចំពោះ​ការអភិវឌ្ឍន៍​នៃ​ប្រទេស​កម្ពុជា ក៏ដូចជា​ភាពជា​ដៃគូ​ជាច្រើន​ដែល​ជួយ​គាំទ្រ​ដល់​ទំនាក់ទំនង​ទ្វេភាគី និង​ការងា​ជាច្រើន​ទៀត​ដែល​ស្ថានទូត​ទាំងមូល​បាន និង​កំពុង​ផ្តោតលើ​ការយកចិត្តទុកដាក់​ម​កលើ​ព្រះរាជាណាចក្រ​កម្ពុជា ប្រជាជន​កម្ពុជា រួមទាំង​បុគ្គល ស្ថាប័ន និង​អង្គការ​ដែលមាន​ការប្តេជ្ញា​ចិត្ត​ដូច​យើង ក្នុង​ការចង់​ឲ្យ​ព្រះរាជាណាចក្រ​មួយ​នេះ​មាន​វិបុលភាព ប្រជាធិបតេយ្យ និង អធិបតេយ្យភាព ។​

​ក្នុង​ឆ្នាំ​២០២០ ស្ថានទូត​នឹង​ផ្តោតលើ​វិស័យ​ជា​ប្រធានបទ​ដែលមាន ការងារ និង​ការរួមចំណែក​របស់​យើង ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម សកម្មភាព​ជាមួយ​សាធារណជន ការផ្លាស់ប្តូរ​គ្នា ការធ្វើដំណើរ និង​ការចុះ​មើល​ទីកន្លែង​នានា និង​កម្មវិធី​ផ្សេងទៀត​។​

​ខួប​លើក​ទី​៧០ នៃ​ចំណងទាក់ទង​ផ្នែក​ការទូត​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា នឹងមាន​ខែ​នីមួយៗ នៃ​ឆ្នាំ​២០២០ ផ្តោតលើ​ប្រធានបទ កសិកម្ម​,​យុវជន អប់រំ និង​បច្ចេកវិទ្យា​,​ស្ត្រី និង​សមធម៌​យេនឌ័រ​,​បរិស្ថាន​,​សុខភាព​សាធារណៈ​,​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​,​ការអបអរ​ខួប​លើក​ទី​៧០,​ជំនួយ​មនុស្សធម៌​,​ពាណិជ្ជកម្ម និង​ការវិនិយោគ​,​ការអនុវត្ត​ច្បាប់​
,​សហប្រតិបត្តិការ​ក្នុង​តំបន់​/​អាស៊ាន​,​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​។

​ក្នុង​កម្មវិធី​នេះដែរ លោក​អគ្គរដ្ឋទូត​អាមេរិក និង​ប្រជាពលរដ្ឋ​អាមេរិក បាន​ប្រារព្ធ​ទិវា​ឯករាជ​ជាតិ​របស់ខ្លួន​លើក​ទី​២៤៤ ដែល​តែងតែ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ដែនដី​អាមេរិក​បាន​ស្ថិតក្រោម​អាណានិគម​អង់គ្លេស នៅ​អាមេរិក​ខាងជើង និង​ការរួបរួម​បញ្ចូល​គ្នា​ប្រកាស​ឯករាជភាព​របស់​ខ្លួន ពី​អាណានិគម​អង់គ្លេស កាលពី​ថ្ងៃទី​៤ ខែ កក្កដា ឆ្នាំ​១៧៧៦ ហើយ​បានដាក់ ឈ្មោះ​ខ្លួនឯង​ថា “ សហរដ្ឋអាមេរិក (United States of America = USA )៕​

អត្ថបទដែលជាប់ទាក់ទង