ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ​ខណ្ឌដូនពេញ​នឹង​រៀបចំ​ផែនការ​កែប្រែ​តំបន់​ផ្លូវ​R6 ឲ្យ​ក្លាយជា​តំបន់ ស នៃ​គ្រឿងញៀន​

67

​ភ្នំពេញ​៖​អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​បើក​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​៣០​មិថុនា​ដើម្បី​រៀបចំ តំបន់​ភូមិ​២,​ភូមិ​៣​ក្នុង​សង្កាត់​ស្រះចក​ចំណុច​ផ្លូវ​រថភ្លើង​ដែល​គេ​ដឹងថា ជា​ចំណុច ខ្មៅ​នៃ​បទល្មើស​គ្រឿងញៀន​នឹង​បង្ក្រាប​មិនចេះ​អស់​។​
​លោក​សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ​បាន​លើកឡើងថា​៖​ជំ​ហ៊ាន​ដំបូង​នៃ​ការទប់ស្កាត់​បទល្មើស​គ្រឿងញៀន​នៅ​តំបន់​នេះ​គឺ​ត្រូវ​មានការ​ស្រង់​ស្ថិតិ​អ្នករស់នៅ​ពិតប្រាកដ អត្តសញ្ញាណ​មនុស្ស​ចេញចូល​។​យើង​ចង់​ប្រែក្លាយ​តំបន់​នេះ​ឲ្យ​ទៅជា​តំបន់ ស ដោយ​មិន​ចង់​ឲ្យ​ក្លាយជា​តំបន់​ខ្មៅ​ដូច​រាល់​ដងដោយ សារ​គ្រឿងញៀន​នោះទេ យ៉ាងហោចណាស់​ក៏បាន​ទប់ស្កាត់​ឬ​កាត់បន្ថយ​ការប្រើ ប្រាស់​,​ចែកចាយ ,​ជួញដូរ​គ្រឿងញៀន​នៅទីនេះ​ដែរ​។​លោក​អភិបាលខណ្ឌ​បាន អរគុណ​ដល់​សមត្ថកិច្ច និង​អាជ្ញាធរ​សង្កាត់​ពាក់​ព​ន្ធ័​ដែល​ប្រឹងប្រែង​ទប់ស្កាត់​បទ ល្មើស​គ្រឿងញៀន​នៅ​តំបន់​នេះ​កន្លងមក​។​គិតពី​ខែវិច្ឆិកា ឆ្នាំ​២០១៨​ដល់​ខែមិថុនា ឆ្នាំ​២០២០​សមត្ថកិច្ច​បង្ក្រាបបាន​១៤៩​ករណី​,​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២៤៤ នាក់ ស្រី​ចំនួន​៣២​នាក់​។​
​លោក​ឧ​ត្ត​សេនី​យ៏​ទោ ហួត ចាន់​យ៉ា​រ៉ា​ន់ ស្នងការរង​ទទួលបន្ទុក​ផែន​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​លើកឡើងថា​៖​យើង​នឹង​រៀបចំ​តំបន់​ផ្លូវ​R6​ផ្លូវ​រថភ្លើង​នេះ​ឧ្យិ​ដូច​នៅ​តំបន់​ត្រ ពាំង​ឈូក​មុខ​ពេទ្យ​លោកសង្ឃ​ដូច្នេះ​ដែរ​។​យើង​នឹង​រៀបចំ​ផែនការ​ឲ្យ​បាន​ច្បាស់ លាស់​និង​ប្រាកដនិយម​ធ្វើយ៉ាងណា​ទប់ស្កាត់​ឲ្យ​បាន​កំរិត​ខ្ពស់បំផុត​។​ទីតាំង​ភូមិ ២​និង​ភូមិ​៣​ផ្លូវ​R6​នេះ​ជា​តំបន់ត្រីកោណ​នៃ​ភូមិសាស្ត្រ​ខណ្ឌ​៣​គឺ​ខណ្ឌដូនពេញ​,​ខណ្ឌទួលគោក និង​ខណ្ឌ​ឬ​ស្សី​កែវ​។​ពេលនេះ​ខណ្ឌដូនពេញ​ចេញដំណើរ​មុនគេ​
​និង​អនុវត្ត​វិធានការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ដោយ​អនុវត្ត​ព្រម​គ្នា​ជាមួយ សង្កាត់​ទាំង​១១​ក្នុង​ខណ្ឌ​តែម្តង​៕​

អត្ថបទដែលជាប់ទាក់ទង