ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកដែលរំលោភយកចិញ្ចើមផ្លូវ ទ្រូងផ្លូវ ធ្វើជាកម្មសិទ្ធិរបស់ខ្លួនអាចប្រឈមនឹងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ

47

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកលោក ឯក ឃុនដឿនបានបញ្ជាក់ថា អ្នកដែលរំលោភយកចិញ្ចឹមផ្លូវយកទ្រូងផ្លូវធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ដើម្បីបើកអាជីវកម្ម រកស៊ីផ្សេងៗអាចប្រឈមមុខនឹងការដាក់ពាក្យបណ្ដឹងបញ្ជូនទៅកាន់តុលាការ ចាត់ការទៅតាមផ្លូវច្បាប់។

   ការបញ្ជាក់បែបនេះរបស់លោកឯក ឃុនដឿនបានធ្វើឡើង កាលពីព្រឹកថ្ងៃទី០២ខែកក្កដាឆ្នាំ២០២០នៅក្នុង វេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាខណ្ឌទួលគោកអាណត្តិទី៣ នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោករាជធានីភ្នំពេញ។លោកឯក ឃុនដឿនបានបញ្ជាក់ផងដែរថា បញ្ហាសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ត្រូវបានរដ្ឋបាលខណ្ឌទួលគោកយកចិត្តទុកដាក់ខ្លាំងណាស់ ដោយអោយកម្លាំងសណ្តាប់ធ្នាប់ចុះរៀបចំជារៀងរាល់ថ្ងៃ  ក្នុងនោះក៏បានឃើញប្រជាពលរដ្ឋមួយចំនួនបានចូលរួមសហការជាមួយអាជ្ញាធរក្នុងការធ្វើយ៉ាងណាឱ្យមូលដ្ឋានមានសណ្ដាប់ធ្នាប់ល្អ ប៉ុន្តែក៏មានបងប្អូនប្រជាពលរដ្ឋខ្លះនៅតែរំលោភយកចិញ្ចឹមផ្លូវយកទ្រូងផ្លូវធ្វើអាជីវកម្មហាក់មិនខ្វាយខ្វល់ពីបញ្ហាសណ្ដាប់ធ្នាប់និងការកកស្ទះចរាចរណ៍នោះទេ។

    ជុំវិញបញ្ហានេះលោកឯក ឃុនដឿនបានបញ្ជាក់ថាអ្នកដែលរំលោភយកចិញ្ចឹមផ្លូវ ទ្រូងផ្លូវ ក្នុងនាមមន្ត្រីរដ្ឋបាលខណ្ឌត្រូវចុះណែនាំពួកគាត់ និងធ្វើកិច្ចសន្យាម្ដងទៅពីរដងជាមួយពួកគាត់ ហើយបើកការធ្វើកិច្ចសន្យាម្ដង ពីរដងហើយពួកគាត់នៅតែរឹងទទឹងយើងត្រូវរឹបអូសទ្រព្យសម្បត្តិឬសម្ភារៈរបស់គាត់បញ្ជូនមករដ្ឋបាលខណ្ឌដើម្បីធ្វើកិច្ចសន្យានិងអប់រំបន្តទៀត។តែក្រោយពីធ្វើការអប់រំចុងក្រោយនេះហើយ ពួកគាត់នៅតែបន្តរំលោភយកចិញ្ចើមផ្លូវដដែលជាដដែលទៀតនោះ យើងនឹងធ្វើទៅតាមនីតិវិធីច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីឲ្យតុលាការកាត់ទោសតាមផ្លូវច្បាប់

  ពាក់ព័ន្ធនឹងវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាខណ្ឌទួលគោកអាណត្តិទី៣ នៅសង្កាត់ផ្សារដេប៉ូទី១នេះ លោកអភិបាលនៃគណៈអភិបាលខណ្ឌបានបញ្ជាក់ថា ការបើកវេទិការផ្សព្វផ្សាយនេះ ផ្តោតសំខាន់លើ ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ អភិវឌ្ឍន៍ មូលដ្ឋាន និងបរិស្ថាន ដើម្បីរកឱ្យឃើញនូវបញ្ហាសំខាន់ៗ ជាអាទិភាព ឱ្យរដ្ឋបាលខណ្ឌ យកទៅ ពិចារណា កែទំរង់ក្នុងការអនុវត្តកម្មវិធីរបស់ខ្លួន ដើម្បីលើកំពស់គុណភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខណ្ឌ ពិសេសពលរដ្ឋក្រីក្រ ឱ្យមានជីវភាពប្រសើឡើង៕

 

អត្ថបទដែលជាប់ទាក់ទង