ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីភ្នំពេញគ្រោងនឹង ធ្វើរបងថ្មនិងរៀបការ៉ូឡាជិត ១គីឡូម៉ែត្រ នៅតាមបណ្តោយផ្លូវសហព័ន្ធរ៉ុស្ស៊ី មុខគណៈរដ្ឋមន្ត្រី

129

ភ្នំពេញ៖ ដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែមានភាពស្រស់ស្អាតនិងមានសណ្ដាប់ធ្នាប់ល្អរដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងស្ថាបនារបងថ្មជាមួយនឹងការរៀបការ៉ូឡា នៅមុខទីស្តីការគណៈរដ្ឋមន្ត្រីតាមបណ្តាយមហាវិថីសហព័ន្ធរុស្ស៊ី ដោយចាប់ពីការ៉ាសសាំងតូតាល់រហូតដល់ស្តុបវត្តនាគវ័ន។

  ដើម្បីឱ្យគម្រោងនៃការរៀបចំរបងថ្មនិងរៀបការ៉ូឡា នេះដំណើរការទៅបានរលូននិងទទួលបានជោគជ័យកាលពីវេលាថ្ងៃត្រង់ថ្ងៃទី ០២ខែកក្កដាឆ្នាំ២០២០ នេះលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំអាជ្ញាធរខណ្ឌដូនពេញនិងមន្ទីរជំនាញចុះពិនិត្យមើលស្ថានភាពជាក់ស្ដែង នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីនេះ នឹងបានសូមឲ្យបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់និងចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ជុំវិញគម្រោងស្ថាបនារបងថ្មមួយនេះឡើង ដោយហេតុថា កំណាត់ផ្លូវមួយនេះ មិនមានផ្លូវថ្មើជើងដើរទេ ដូច្នេះយើងនឹងធ្វើអោយមានចិញ្ចើមសម្រាប់អ្នកថ្មើជើងដើរអោយបានស្អាត សមជាទីក្រុងដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។

     ក្នុងចុះពិនិត្យស្ថានភាពនៅពេលនោះ បងប្អូនប្រជាពលរដ្ឋក៏បានបង្ហាញ់ទឹកចិត្តស្រលាញ់ រាប់អាន យ៉ាងខ្លាំងចំពោះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងបានគាំទ្រជុំវិញគម្រោងខាងលើផងដែរ

    បើតាមការបញ្ជាក់ពី មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញដែលបានចុះទៅពិនិត្យទីតាំងខាងលើជាមួយលោកអភិបាលរាជធានី បានបញ្ជាក់ឲ្យដឹងថា គម្រោងនៃការរៀបចំសាងសង់របងថ្ម នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខនឹងទីស្ដីការគណៈរដ្ឋមន្ត្រីនេះរដ្ឋបាលរាជធានីភ្នំពេញគ្រោងធ្វើ ជាពីរដំណាក់កាលដោយតំណាក់កាលទី១ ចាប់ផ្ដើមអនុវត្តការដ្ឋានចេញពីតារាសាំងតូតាល់ដល់ផ្លូវR (ស្តុបក្តាន់២)មានប្រវែង ៦៥០ម៉ែត្រកម្ពស់ ២ម៉ែត្រ តំណាក់ការទីចាប់ផ្ដើមពីផ្លូវR (ស្តុបក្តាន់២)នេះ រហូតដល់ទប់វត្តនាគវ័ន្តដែលមានប្រវែង៤៣៧ម៉ែត្រ។

  មន្ត្រីដដែលបានបញ្ជាក់ថា ការធ្វើរបងថ្ម ជាមួយនឹងការរៀបចំការ៉ូឡាសម្រាប់ថ្មើរជើងខាងលើនេះ លោក អភិបាលរាជធានីភ្នំពេញ ធ្វើឡើងដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរ ដោយសារតែផ្លូវសហព័ន្ធរុស្ស៊ី ជាផ្លូវមួយដែលភ្ញៀវជាតិនិងអន្តរជាតិឆ្លងកាត់រាល់ថ្ងៃ ដូច្នេះដាច់ខាតត្រូវតែរៀបចំផ្លូវនេះឲ្យមានសោភណ្ឌភាពនិងសណ្ដាប់ធ្នាប់ល្អប្រសើរ

 

អត្ថបទដែលជាប់ទាក់ទង