ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រគេន​ទៀន​ព្រះវស្សា និង​ទេយ្យទាន​ដល់ ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ចំនួន​៨​វត្ដ ខេត្ដ​កណ្ដាល

88

​កណ្ដាល​៖ លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​រួមជាមួយ​លោក ផែរ ហុកឈួន និង​លោកស្រី អ៊ឹង ស៊ីស្រ៊ន ឧបាសិកា​តាំង បាក់ ហៀ​ង ដោយមាន​ការចូលរួម ពុទ្ធ បរិ​ស័​ទ្ធ​ចំណុះជើងវត្ត បាន​នាំយក​ទៀនវស្សា និង​ទេយ្យទាន ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស ចំនួន ០៨​វត្ត រួមមាន ៖ វត្ត​ព្រះវិហារ​សំណរ វត្ត​វាំង​ចាស់ វត្ត​ស្បែង វត្ត​ធម្ម​កេ​រ៍ វត្ត​ថ្មអណ្តែត វត្ត​ពាម​ជំនីក វត្ត​វិហា​រលើ វត្ត​ធម្ម​ត្រ័យ ដែល​ពិធី​នេះ ត្រូវបាន​រៀបចំឡើង​នៅ​វត្ត​វិហារ​សំណ ស្ថិតនៅ​ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្ដាល នា​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ១២​កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២០ ។​
លោកស្រី ក៏បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដោយ ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ទូទាំង​ខេត្តកណ្តាល ដោយ​សម្តេច​ទាំង​ទ្វេរ​តែងតែ​គិតគូរ​ខ្ពស់​ចំពោះ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​
ក្នុង​ពិធី​នោះដែរ លោកស្រី ក៏បាន​មានប្រសាសន៍​លើកឡើងថា ការ​ប្រារព្ធ​ធ្វើ​ពិធី​នេះ​ឡើង​បាន ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព ជាពិសេស បង្ហាញ​ពី​ទឹកចិត្ត របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល មាន​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត គោរព​ស្រឡាញ់​ប្រ​ណិ​ប​ត្តិ ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ ដើម្បី​ថែរក្សា​ការពារ​វិស័យ​ព្រះពុទ្ធសាសនា ឱ្យ​កាន់​តែមាន​ភាពរុងរឿង​និង​រីកចំរើន​។
លោកស្រី ក៏បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ត្រូវគោរព​និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍ រក្សា​គម្លាត​សង្គម និង​វិធានការ​នានា​តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល និង ត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​បង្ការ និង​ការពារ​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៃ​រលក​ទី​២ ខណៈ ពិភពលោក​កំពុង​ប្រឈមមុខ​នឹង​ការ​រា​ត្បា​ត​យ៉ាងខ្លាំង​ដោយ សារ​ជម្ងឺ​មួយ​នេះ​។ លោកជំទាវ​បាន​ផ្តាំផ្ញើរ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ត្រូវ​បង្កើន​ការផលិត​ផ្នែក​កសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹម​សត្វ ជាដើម ចំណែកឯ​អជ្ញាធរ​ត្រូវតែ​ពង្រឹង​ឲ្យ​មាន​ប្រសិទ្ធិភាព​នូវ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ។
ទៀន​ព្រះវស្សា ទេយ្យវត្ថុ របស់លោក​ស្រី កិត្តិ​សង្គហ​បណ្ឌិត ព្រមទាំង​ពុទ្ធិ​ស័​ទ្ធ​ចំណុះ ជើងវត្ត បាន​ប្រគេន ០៨​វត្ត រួមមាន ៖ បច្ច័យ​មួយចំនួន ទៀន​ព្រះវស្សា ១​គូរ ផ្ទិ​ល ១ ប្រេង ៣០​លីត្រ អង្ករ ៥០​គីឡូក្រាម មី​ម៉ា​ម៉ា ១​កេស​ធំ ទឹកក្រូច ៥​កេស ទឹក​សុទ្ធ ៥​កេស ទឹកដោះគោ ១​កេស ស្ករ ស ២៥​គីឡូក្រាម តែ​ស្លឹក ២​គីឡូក្រាម ទឹកត្រី ១​ឡូ ទឹកស៊ីអ៊ីវ ១​កេស អំបិល ១០​គីឡូក្រាម ត្រីខ ១​កេស ត្រីងៀត ត្រី​ហើម ៥​គីឡូក្រាម សាច់ក្រក ២​គីឡូក្រាម នំ អេ​បី​ស៊ី ១​ធុង ផ្លែឈើ ១​កន្ត្រក គ្រាប់ស្វាយចន្ទី​២​គីឡូក្រាម​ម្ស៉ៅ​ស៊ុប ១​ដុំ និង​បាន​ចែកទៀន​ដល់​ប្រជាពលរដ្ឋ​ជាង​២០០ នាក់ ដោយ​ក្នុង​ម្នាក់​ទទួលបាន សា​រ៉ុង ១ និង​ថវិកា​មួយចំនួន ៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង