ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញបង្កើតឡត៏ ដុតសំរាមមួយកន្លែង នៅសហគមន៍អណ្តូង ដើម្បីបរិស្ថានល្អសម្រាប់ប្រជាពលរដ្ឋរស់នៅសហគមន៍នេះ

967

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានបង្កើតឡត៏ដុតសំរាមមួយកន្លែង នៅសហគមន៍អណ្តូង ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីបរិស្ថានល្អសម្រាប់ប្រជាពលរដ្ឋរស់នៅសហគមន៍នេះ។

ឡត៏ដុតសំរាមមួយកន្លែងនេះ បានចាប់ផ្តើមដំណើរការនៅព្រឹកថ្ងៃទី៣១ កក្កដា ២០១៨នេះ  ជាមួយនឹងការចុះពិនិត្យផ្ទាល់ពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដី ខណ្ឌព្រែក ព្នៅផងដែរ។ ក្រៅពីបង្កើតអោយមានឡត៏ដុតសំរាមមួយនេះហើយ លោកឃួង ស្រេង ក៏បានជម្រុញអោយមន្ទីរសាធារណការរាជធានីភ្នំពេញ ស្ថាបនាលូអោយប្រជាពលរដ្ឋក្នុងសហគមន៍ខាងលើផងដែរ៕

អត្ថបទដែលជាប់ទាក់ទង