ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្រ្កាបករណីរជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនល្មើស៤នាក់

61

ខេត្តព្រះសីហនុ ៖ ថ្ងៃសុក្រ ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី០៣ ខែកក្កដា​ ឆ្នាំ​២០២០ វេលាម៉ោង១៧:៣០នាទីកម្លាំងជំនាញ បានចុះបង្រ្កាបករណីរជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែងស្ថិតនៅចំណុចក្រុម៧ ភូមិ១ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ដោយឃាត់​ខ្លួនជនសង្ស័យ បានចំនួន០៤នាក់។

​១-ឈ្មោះ ខាន់ នៅ ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
២-ភា ភ័ស្ត ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ។
៣-ណី រុីម ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ។
៤-ផា នេញ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ។ ដកហូតវត្ថុតាងរួមមាន:
ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១៤កញ្ចប់ធំ ១០៩កញ្ចប់តូច សរុប១២៣កញ្ចប់ទូរស័ព្ទ៤គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន២ សំភារះប្រើប្រាស់មួយចំនួន ៕

អត្ថបទដែលជាប់ទាក់ទង