ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីកន្លែង​លួច​ប្រព្រឹត្តិ​ល្បែង​ទឹកភ្លៀង​ នៅ​ក្រុង​បាត់ដំបង ​ត្រូវ​សមត្ថកិច្ច​នគរបាល​ចុះបង្ក្រាប​

118

 

​បាត់ដំបង​៖ កាលពី​ថ្ងៃ សុក្រ ទី ៣ ខែ កក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង ១៤​និង​៣០​នាទី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បានដាក់​បទបញ្ជា​ដល់​លោក​វរសេនីយ៍ទោ លឹម ពុ​ទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ ឱ្យ​ដឹកនាំ​កម្លាំង​ក្នុង​ផែន​ចេញ​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​លួច​ប្រ ព្រឹត្តិ​ល្បែង​ទឹកភ្លៀង​មួយកន្លែង​នៅ​ចំណុច​វាល ស្រែ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

​លោក​វរសេនីយ៍ទោ លឹម ពុ​ទ្ធី​ឡា ស្នងការរង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ដែល​ដឹកនាំ​កិច្ចប្រតិបត្តិការ​នេះ​បានឱ្យដឹងថា ដោយសារ​ភូមិសាស្ត្រ​ចំណុច​នោះ​ស្ថិតនៅ​ទីវាល ហើយ​ពេល​សមត្ថកិច្ច​ទៅដល់​អ្នកប្រព្រឹត្តិ​បាន​រត់គេចខ្លួន​ពី​ទីកន្លែង​នោះ តែ​សមត្ថកិច្ច​បាន​នាំខ្លួន​បុរស​ចំនួន​០៣​នាក់​កំពុង​ស្ថិតនៅ​បរិ​វណ​នោះមក​ធ្វើការ​សាកសួរ ក្រៅពីនោះ​មាន​បន្សល់ទុក​នូវ​ភស្តុតាង​មួយចំនួន​រួមមាន​៖- សម្ភារៈ​កែច្នៃ ( ទទឹកភ្លៀង ) ០១- វិទ្យុទាក់ទង ចំនួន ០៦ គ្រឿង​- ឆ្នាំង​សាក​វិទ្យុទាក់ទង ចំនួន ០៣​គ្រឿង – ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ ១២៥ ពណ៌​ខ្មៅ ចំនួន ០២​គ្រឿង ។

​លោក​ស្នងការរង​បញ្ជាក់ថា ទោះបីជា​អ្នកប្រព្រឹត្តិ មួយចំនួន​បានគេច​ខ្លួន​ពី​ទីតាំង​នោះ​មែន​ប៉ុន្តែ​សមត្ថកិច្ច​នគរ​បាលប​ន្ត​ស្រាវជ្រាវ​កំណត់​ពី​អត្តសញ្ញាណ​ខ្លះ​នៃ​អ្នកប្រព្រឹត្តិ​នោះ​ហើយ ដែល​កិច្ចការ​នេះ​សមត្ថកិច្ច​លោក​នឹង​ស្នើសុំ​គោលការណ៍​ថ្នាក់ដឹកនាំ​ស្នងការ​ដើម្បី​ចាត់វិធានការ​បន្ត​ជាមួយនេះដែរ​ទីតាំង​មួយ​នេះ​ត្រូវបាន​សមត្ថកិច្ច​រុះរើ​បំផ្លាញចោល​នូវ​សម្ភារ​:​មួយចំនួន​។
​ទាក់ទង​នឹង​ករណី​ល្បែង​ទឹកភ្លៀង​ដែល​បណ្តាញសារព័ត៌មាន​និង​បណ្តាញ​សង្គម​តែង​លើកឡើងថា​មានការ​អនុញ្ញាតឱ្យ​លេង​ឬ​មិនមាន​វិធានការ​បង្ក្រាប​នោះ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ធ្លាប់បាន​បញ្ជាក់ជូន​ហើយ​ថា ឯកឧត្តម​នឹង​ចាត់វិធានការ​បង្ក្រាប​បើ​ករណីនេះ​កើតមាន​ក្នុង​មូលដ្ឋាន​៕

អត្ថបទដែលជាប់ទាក់ទង