ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ជិះ​ម៉ូតូឌុប​គ្នា បុក​នឹង​បង្កាន់ដៃស្ពាន​អាកាស​ផ្សារ​ដី​ហុយ បាក់ក​ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​ម្នាក់​

64

 

​ភ្នំពេញ​÷ ប្រុស​ស្រី​ពីរ​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​វ៉ា​ជែង​នឹង​រថយន្ត​ក៏​ជ្រុល​ចង្កូត​ទៅបុក​នឹង​បង្កា​ន់​
​ដៃ​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ពេញទំហឹង បណ្តាល​ឲ្យ​បោក​ក្បាល​ស្លាប់​ភ្លាមៗ​រីឯ​ស្ត្រី​
​ជិះ​ពី​ខាងក្រោយ​រងរបួស​ធ្ងន់​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​ហេតុការណ៍​នេះ​ដែល​កើតឡើង​នៅវេលា​ម៉ោង ៩ និង ១០ នាទី​យប់ ថ្ងៃ​សៅរ៍ ទី​៤ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្ន​ពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ប្រុស​ស្រី​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក​scoopy ពណ៌​ខៀវ ដែល​ពាក់​ផ្លាកលេខ បាត់ដំបង 1AI 8421​ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន វ៉ា​ជែង​រថយន្ត រួច​ក៏​ជ្រុល​ចង្កូត ទៅបុក​នឹង​បង្កា​ន់​
​ដៃ​ស្ពាន​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់ក​ស្លាប់​បុរស​ម្នាក់ និង​របួស​ស្ត្រី​ម្នាក់​បញ្ជូនទៅ​មន្ទីរពេទ្យ​។ បុរស​ដែល​ស្លាប់​មានឈ្មោះ ទ្រី​សីហា អាយុ ៣០ ឆ្នាំ ស្រុកកំណើត នៅ​ស្រុក​បាណន់ ខេត្តបាត់ដំបង មុខរបរ​ជា​មេការ​សំណង់​។ រីឯ​ស្ត្រី​រងរបួស​ធ្ងន់ មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

 

អត្ថបទដែលជាប់ទាក់ទង