ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនជាតិចិន ធ្វើសកម្មភាពស្ទាក់ប្លន់ ជនរងគ្រោះ២នាក់ប្តីប្រពន្ធ យកលុយ៣០លានរៀល

87

ខេត្តព្រះសីហនុ៖សមត្ថកិច្ចក្នុងគណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ មាននគរបាល កងរាជអាវុធហត្ថនិងអជ្ញាធរពាក់ពន្ធ័ នៅព្រឹកថ្ងៃ៥កក្កដា២០២០នេះ ធ្វើប្រតិបត្តិការដេញបង្ក្រាបអំពើប្លន់យកប្រាក់៣០លានរៀលពីពលរដ្ឋអ្នកប្រកបរបរដូរលុយ ក្នុងនោះមានជនសង្សយ័ម្នាក់ក្នុងចំណោមបក្ខពួក២នាក់ជាជនជាតិចិនត្រូវបានឃាត់ខ្លួន។

របាយការណ៍ពីសមត្ថកិច្ចប្រាប់ថា ជនល្មើសមានគ្នា២នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពស្ទាក់ប្លន់ ដោយប្រើដំបងវាយទៅលើជនរងគ្រោះ២នាក់ប្តីប្រពន្ធកំពុងជិះម៉ូតូតាមផ្លូវចេញ ចូលម្តុំជិតបុរីហុីលតុនក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ វេលាម៉ោងជិត៩ព្រឹកថ្ងៃទី៥កក្កដានេះ បណ្តាលអោយជនរងគ្រោះរងរបួស ក្នុងនោះជនល្មើសប្លន់យកលុយពីជនរងគ្រោះមួយថង់ប្រមាណ៣០លានរៀល រួចគេចខ្លួន ប៉ុន្តែពេលកើតហេតុការណ៍នេះ ក៏មានអន្តរាគមន៍បឋមពីកងសន្តិសុខ ពទ្ធ័ចាប់បានជនសង្ស័យម្នាក់ និងបានប្រគល់ជូនកម្លាំងកងរាជអាវុធហត្ថខេត្តនាំយកទៅសាកសួរបន្ត ។

ចំណែកជនល្មើសម្នាក់ទៀតបានរត់គេចខ្លួនចូលក្នុងព្រៃម្តុំនោះ នាំយកលុយប្លន់បានទៅជាមួយ ដោយបន្សល់ទុកម៉ូតូជិះធ្វើសកម្មភាព បច្ចុប្បន្ននគរបាលជំនាញស្នងការដ្ឋាននគរបាលខេត្តនាំយកមករក្សាទុក ហើយប្រតិបត្តិការរុករកជនល្មើសដែលរត់គេចខ្លួនកំពុងធ្វើបន្ត ៕

អត្ថបទដែលជាប់ទាក់ទង