ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេមរសហព័ន្ធតេក្វាន់ដូWTបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកតេក្វាន់ដូWTកម្រិតគូ្របង្វឹករយៈពេល៤ខែ

144

ភ្នំពេញ៖ខេមរសហព័ន្ធតេក្វាន់ដូWT បើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកតេក្វាន់ដូWTកម្រិតគូ្របង្វឹករយៈពេល៤ខែ ដល់សិក្ខាកាមជិត១០នាក់ ឲ្យក្លាយគ្រូបង្វឹកកីឡាប្រភេទនេះនៅតាមសាលារៀនរដ្ឋ និងក្លិបតាមបណ្តាលខេត្តនានា។
លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិប្រាប់ឲ្យដឹងថា វគ្គបំប៉នដល់គ្រូបង្វឹកលើកនេះដោយផ្តោតលើការហ្វឹកហាត់បច្ចេកទេស លើវិញ្ញាសាសម្តែងមេគុនចំពោះសិក្ខាកាមទំាងអស់ ក្រោយពីបញ្ចប់ក៏បន្តបំពេញបេសកកម្មទៅតាមសាលារៀននានានៅទូទាំងប្រទេស ហើយការបង្ហាត់បង្រៀនដោយរូបលោកផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យនៅអាគារប៊ូយ៉ុងនៃពហុកីឡដ្ឋានជាតិអូឡាំពិក។
លោកគ្របានបន្តថា វគ្គនេះក្នុងគោលបំណងក្នុងការអភិឌ្ឍនវិស័យកីឡាតេក្វាន់ដូWTនៅប្រទេសកម្ពុជា ព្រមទំាងជាផែនការមេរបសប្រធានខេមរសហព័ន្ធជំរុញពង្រីកកីឡាមួយនេះមានទូទំាងប្រទេស និងត្រៀមដាក់បញ្ជូនលើកការសិក្សាតាមសាលារដ្ឋ។វគ្គបណ្តុះបណ្តាលនេះ អាចប្រព្រឹត្តទៅបាន ដោយ សារបានថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយពន្លឿនខេមរសហព័ន្ធ តេក្វាន់ដូ ដើម្បីធ្វើការបណ្តុះបណ្តាល ធនធានមនុស្ស ដូចជាមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម និងគ្រូបង្វឹកតេក្វាន់ដូថ្នាក់មូលដ្ឋានថ្នាក់ជាតិ និងថ្នាក់អន្តរជាតិជាដើម សម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ខាងមុខ និងត្រៀមចូលរួមក្នុងកម្មវិធីប្រកួតជាលក្ខណៈអន្តរជាតិនានា។
លោក គង់ សក្ខិដា អគ្គលេខាធិការ នៃប្រធានខេមរសហព័ន្ធតេក្វាន់ដូ WTបានប្រាប់ឲ្យដឹងថា កន្លងមកសហព័ន្ធធ្លាប់បើកវគ្គបណ្តុះបណ្តាលយើងរៀបចំចែកចេញជា២វគ្គ ដែលមានសិក្ខាកាមចូលរួមចំនួន៥០នាក់មកពីរាជធានីខេត្តចំនួន៤ គឺភ្នំពេញ កណ្តាល បាត់ដំបង់ និងសៀមរាប។
ដោយវគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល ចៅក្រមតេក្វាន់ដូ ថ្នាក់មូលដ្ឋាន-ជាតិមានសិក្ខាកាមសរុបចំនួន ២៥នាក់ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូឆ្នាំ២០១៩ នៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ បង្រៀនដោយអាជ្ញាកណ្តាលអន្តរជាតិ លោក ហែម សំណាង និងលោក យឹម សត្ថា៕

អត្ថបទដែលជាប់ទាក់ទង