ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលល្បាតឃាត់បុរស ជនសង្ស័យម្នាក់ មានឧបករណ៍សំរាប់កាច់កម៉ូតូពេលសួរនាំទើបដឹងថាជំនាញខាងលួចម៉ូតូ

70

 

ភ្នំពេញ : បុរសជនសង្ស័យម្នាក់ឃាត់ពេលកម្លាំងនគរបាលល្បាតពួនស្ទាក់មានការសង្ស័យពេលសួរនាំធ្លាយរឿងករណីលួចម៉ូតូ២គ្រឿងក្នុងមូលដ្ឋានហេតុការកាលវេលាម៉ោង០០និង២០នាទីកណ្ដាល អាធ្រាលឈានចូលថ្ងៃទី០៦ ខែ កក្ដដា ឆ្នាំ ២០២០នៅចំណុចមុខផ្ទះលេខ៩៤B តាមផ្លូវ១០៣ ស្ថិតនៅភូមិ៤ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ជនសង្ស័យឈ្មោះ រុន ទីយ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិ៥ សង្កាត់ផ្សាដើមថ្កូវ ណ្ឌចំការមនធ្លាប់ប្រើគ្រឿងញៀនរយះពេល២ឆ្នាំជាងនិងបានសារភាពខ្លួនធ្លាប់លួចម៉ូតូចំនួន២គ្រឿងក្នុងដើមខែកក្ដដា ឆ្នាំ២០២០ ។

លោក ផន អូន អធិការរងខណ្ឌបានប្រាប់អោយដឹងថាមុនកើតហេតុនគរបាលប៉ុស្តិ៍សងហការព្រហ្មទណ្ឌល្បាតក្នយងភូមិសាស្រ្តដើម្បីបង្ការបទល្មើសផ្សេងក្នុងមូលដ្ឋានបានជួបប្រទះបុរសជនសង្ស័យខាងលើឆែកត្រួតពិនិត្យរកឃើញដែកទីបចំនួននុងដែកចុងស្រួចចំនួន(ជាឧបករណ៍សំរាប់កាច់កម៉ូតូ)រួចនាំយកមកប៉ុស្តិ៍សាកសួរនាំជនសង្ស័យក៏បានឆ្លើយសារភាពថាខ្លួនធ្លាប់លួចម៉ូតូអាកុបជ្រុងពណ៍ទឹកប៊ិចមិនចាំស្លាកលេខដោះបោះចោលលួចនៅផ្លូវ៤៦៨ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមនមិនចាំថ្ងៃខែនិងម៉ូតូមួយគ្រឿងទៀតម៉ាកស្គុបពីពណ៍សពាក់ស្លាកលេខ១HY-០៧៩២លួចនៅផ្លូវ១៥៥ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមនដែលក្នុងអំឡុងដើមខែកក្ដដាមុនកើតហេតុខ្លួនបំរុងដើរួចទៀតក៏នគរបាលប្រទះឃើញឃាត់តែម្ដងទៅហើយម៉ូតូពេលលួចបានដោះគ្រឿងយកទៅបញ្ជាំនិងម៉ូតូយកទៅជក់ថ្នាំញៀនភ្លេចមិដឹងទៅនៅទីណានគរបាលយើងបានអោយម៉ូតូដែលប្រជាពលរដ្ឋប្រទះឃើញដកហូតទុកចោលនៅដីឡូតិ៍ជនសង្ស័យឆ្លើយថាពិតជាម៉ូតូខ្លួនធ្លាប់លួចកន្លែងមកមែន ។

លោកអធិការបន្តថាម៉ូតូ២គ្រឿងម៉ាកស្គុបពណ៍សពាក់ស្លាកលេខភ្នំពេញ១HY-០៧៩២និងម៉ូតូអាកុបមូលពណ៍ទឹកប៊ិចគ្មានស្លាកលេខនេះនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវបានល្បាតឃើញប្លុងចោលនៅដីឡូតិ៍ទុកចោលកាលពីថ្ងៃទី០៣និងថ្ងៃទី០៤ក្នុងខណ្ឌកក្ដដាហើយបច្ចុប្បន្នជនសង្ស័យខាងលើនិងកសាងសំណុំរឿងបញ្ជូលទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ចំណែកម៉ូតូ២គ្រឿងនិងស្រាវជ្រាវរកម្ចាស់ដើម្បីបន្ថែមនបន្ទុកលើជនសង្ស័យអោយធ្ងន់បន្ថែមទៀត ។

អត្ថបទដែលជាប់ទាក់ទង