ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជិះម៉ូតូ ជ្រុលទៅបុករថយន្តបណ្តាល ឲ្យស្លាប់ទាំងពីរ នាក់

59

ភ្នំពេញ÷ ប្រុសស្រីពីរនាក់ឌុបគ្នាទាំងកណ្តាល យប់បានរេចង្កូតជ្រុលទៅបុករថយន្តបណ្តាលឲ្យស្លាប់បាត់បង់ជីវិតម្នាក់នៅកន្លែង រីឯស្រ្តីម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង ២៥ នាទី ថ្ងៃចន្ទទី៦ ខែកក្កដា ឆ្នាំ២០២០ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិស្វាយតាអុក
ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសខាងលើជិះម៉ូតូម៉ាកឌ្រីមសង់ សេ ១២៥ ដែលពាក់ផ្លា កលេខ ភ្នំពេញ 1BV 1370ឌុបគ្នាពីរនាក់ធ្វើដំណើរក្នុងទិសដៅពីកើតមក លិច យ៉ាងលឿន មកជិតដល់ចំណុចកើតហេតុខាងលើ គេឃើញរថយន្តមួយគ្រឿងទៀត ម៉ាក Ford ranger ពណ៌ស ដែលពាក់ផ្លាកលេខភ្នំពេញ 2 BA 9816 ធ្វើដំណើរក្នុងទិសដៅពី លិច មកកើតមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែម៉ូតូជ្រុលចូលទៅបុកចំពីមុខរថយន្តពេញទំហឹងបណ្តាលឲ្យស្លាប់បុរសម្នាក់ភ្លាមៗ រីឯស្រ្តីខាងលើ បានស្លាប់ពេលបញ្ជូនដល់
មន្ទីរពេទ្យ។ បុរសដែលស្លាប់មានឈ្មោះ ថន ពិសីអាយុ ២៦ ឆ្នាំ ដែលរស់នៅភូមិ ស្វាយតាអុក
សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នពេញ មុខរបរ នៅផ្ទ។ រីឯស្រ្តី មិនស្គាល់ ឈ្មោះ និងអត្តសញ្ញាណនៅឡើយ។

ចំណែកឯពេលដែលបុកភ្លាមៗម្ចាស់រថយន្តក៏រត់គេចខ្លួនបាត់ស្រមោល៕

អត្ថបទដែលជាប់ទាក់ទង