ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី អនុញ្ញាតឲ្យម្ចាស់ អាជីវកម្មក្លឹបកម្សាន្តនិងខារ៉ាអូខេ ទាំងអស់នៅរាជធានីភ្នំពេញបើកដំណើរការ ដោយប្រែក្លាយជាភោជនីយដ្ឋាន

500

ភ្នំពេញ៖ ដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ចនិងផ្ដល់ការងារឡើងវិញរដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យម្ចាស់អាជីវកម្មក្លឹបកម្សាន្តនិងខារ៉ាអូខេ ទាំងអស់នៅរាជធានីភ្នំពេញបើកដំណើរការ ដោយប្រែក្លាយជាភោជនីយដ្ឋាន ។ ប៉ុន្តែម្ចាស់អាជីវកម្មតទាំងអស់គោរពឱ្យបានម៉ឺងម៉ាត់នូវវិធានការនៃក្រសួងសុខាភិបាលក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ និងវិធានការសុវត្ថិភាពរបស់ក្រសួងទេសចរណ៍

  នេះយោងតាមសេចក្តីជូនដំណឹងស្ដីពីការអនុញ្ញាតឲ្យម្ចាស់អាជីវកម្មក្លឹបកម្សាន្តនិងខារ៉ាអូខេវktv ទាំងអស់នៅរាជធានីភ្នំពេញ បើកដំណើរការដោយប្រែក្លាយទៅជាភោជនីយដ្ឋានតាមសេចក្តីប្រកាសព័ត៌មានលេខ០៥ ប្រកព ចុះថ្ងៃទី០៣ខែកក្កដាឆ្នាំ២០២០របស់ទីស្ដីការគណៈរដ្ឋមន្ត្រីស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលក្នុង

សេចក្តីជូនដំណឹងនេះមានន័យថា៖រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់ម្ចាស់អាជីវកម្ម ក្លឹបកម្សាន្តនិងខារ៉ាអូខេទាំងអស់នៅរាជធានីភ្នំពេញឲ្យបានជ្រាបថា ដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ចនិងផ្ដល់ការងារឡើងវិញ

រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យម្ចាស់អាជីវកម្មក្លឹបកម្សាន្តនិងខារ៉ាអូខេ ទាំងអស់នៅរាជធានីភ្នំពេញ

បើកដំណើរការ ដោយប្រែក្លាយទៅជាភោជនីយដ្ឋាន។ ប៉ុន្តែម្ចាស់អាជីវកម្មត្រូវ៖

  សុំលិខិតអនុញ្ញាតអាជីវកម្ម តាមយន្តការច្រកចេញ ចូលតែមួយរាជធានីភ្នំពេញ

គោរពឱ្យបានម៉ឺងម៉ាត់នូវវិធានការនៃក្រសួងសុខាភិបាលក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ និងវិធានការសុវត្ថិភាព

របស់ក្រសួងទេសចរណ៍។

  ទទួលបានសេចក្តីជូនដំណឹងនេះ សូមម្ចាស់អាជីវកម្ម ក្លឹបកម្សាន្តនិងខារ៉ាអូខេ ទាំងអស់មេត្តា ជ្រាបនិងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

 

អត្ថបទដែលជាប់ទាក់ទង