ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ក្រុងព្រះសីហនុ​ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​ករណី​ចោរកម្ម​

59

 


​ព្រះសីហនុ ៖ ក្រោយពី​ទទួលបាន​បណ្តឹង​ពី​ជនរងគ្រោះ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បានធ្វើការ​ស្រាវជ្រាវ ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ពាក់ព័ន្ធ​ករណី​ចោរកម្ម ។​

​ករណី​ខាងលើ​បានកើត​ឡើង​នៅ​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​២២​និង​៣០​នាទី នៅ​ចំណុច​ផ្ទះជួល​របស់​ជនរងគ្រោះ​ឈ្មោះ រុន សំណាង ភេទ​ស្រី អាយុ​២៣​ឆ្នាំ​មុខរបរ​បុគ្គលិក​កាស៊ីណូ ស្ថិតក្នុង​ក្រុមទី​១១ ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ចោរ​បាន​ចូល​ក្នុងផ្ទះ​លួច​យក​កាបួ​ប​លុយ អស់​ចំនួន​៧00$ លុយ​ខ្មែរ​៤០០០០០​រៀល​(​សែសិប​ម៉ឺន​រៀល​), ទូរ​សព្ទ​ចំនួន​២​គ្រឿង និង​សម្ភារៈ​ផ្សេងៗ​មួយចំនួនទៀត ។​

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ៖

១-​ឈ្មោះ ឆេង តារា ហៅ​អា​ប៉ា​ហ៊ី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល​ក្រុម​១៤ ភូមិ​១​សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

២-​ឈ្មោះ ចក់ ភាព ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​បន្ទប់​ជួល​ក្រុម​១៣ ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

៣-​ឈ្មោះ យិ​ត ទី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​អំពែង ឃុំ​ដង្កោ ក្រុង​-​ខេត្ត​កែប ។​

​វត្ថុតាង​ចាប់យក​បាន​មាន​៖ -​ទូរ​សព្ទ័​ដៃ​ចំនួន​២​គ្រឿង (​ម៉ាក​សាំ​ស៊ុ​ង ពណ៌​ស​១​គ្រឿង និង​អាយ​ហ្វូ​ន ពណ៌​ខ្មៅ​១​គ្រឿង ) ។​-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​គ្រឿងញៀន​១​កញ្ចប់​តូច និង​ប្រដាប់​ជក់​គ្រឿងញៀន​១​សំរាប់ រួម​នឹង​សម្ភារៈ​មួយចំនួនទៀត ។​

​ករណីនេះ កម្លាំង​ជំនាញ​បានធ្វើ​ការសាកសួរ ដើម្បី​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី ៕​

អត្ថបទដែលជាប់ទាក់ទង