ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះ​ធុង​ហ្គាស់​ឆេះ​ផ្ទះ​បងប្អូន​ខ្មែរឥស្លាម​អស់​មួយ​ខ្នង និង​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង អស់​មួយ​ចំហៀង​ទៀត​

67

 

​កំពង់ចាម​៖ មាន​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង បណ្តាលអោយ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​ចំនួន​១​ខ្នង និង​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​អស់​មួយ​ចំហៀង​ថែមទៀត ។
​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា​ហេតុការណ៍​អគ្គិភ័យ​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ៨៖៣០​ព្រឹក ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០ ស្ថិតនៅ​ចំណុច ភូមិ​អូរ​បេង ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឹងត្រង់ ។
​របាយការណ៍​ពី​សមត្ថកិច្ច​បានបញ្ជាក់​ថា ផ្ទះ​ដែល​ត្រូវបាន​ឆេះ​អស់ទាំង​ស្រុង​មាន​ម្ចាស់​ឈ្មោះ រូ​ន សូ​កូត អាយុ ៤៥​ឆ្នាំ ជា​ខ្មែរឥស្លាម ប្រពន្ធ​ឈ្មោះ សា​អ៊ី​ត រូ​ហា​នី អាយុ ២៦​ឆ្នាំ ។ ផ្ទះ​មាន​ទំហំ ៥.៥៥x០៨ ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​គ្បឿង ហេ​ី​យ​បាន​បាត់បង់​ទ្រព្យសម្បត្តិ​រួមមាន​៖
– ប្រាក់​ដុល្លា​ចំនួន ២០១៥០ ដុល្លារ​
– ប្រាក់​ម៉ា​ឡេ​សុ​ី​ចំនួន ២០០
– ប្រាក់រៀល​ចំនួន ៣០០០០០៛ នឹង​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​មួយចំនួនទៀត​។​
​ហេ​ី​យ​បាន​រាលដាល​ទៅដល់​ផ្ទះ​ឈ្មោះ ញិ​ប ម៉េង​ឃាង អាយុ ៣៩ ឆ្នាំ បណ្ដាល​ឲ្យ​ឆេះ​ជិត​អស់​មួយ​ចំហៀង​ខាងកើត តែ​មិន​បណ្តាលអោយ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​អ្វី​ឡើយ ។​
​សមត្ថកិច្ច បាន​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាលឱ្យ​មាន​ហេតុការណ៍​អគ្គិភ័យ​នេះ គឺ​បណ្តាលមកពី​ផ្ទុះ​ធុង​ហ្គាស់​ធំ​របស់​ផ្ទះ​ឈ្មោះ រូ​ន សូ​កូត ។ សូម​បងប្អូន​សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​ហេតុការណ៍​កើតឡើង​ជាយថាហេតុ ៕​

អត្ថបទដែលជាប់ទាក់ទង