ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អូស្ត្រាលីបន្តគាំទ្រវិស័យមីន ៧,៦ លានដុល្លារអូស្ត្រាលី ចាប់ពីឆ្នាំ២០២០-២០២៤

53

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ក្នុងឱកាសជំនួបទទួលទានអាហារការងារជាមួយ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានមានប្រសាសន៍គាំទ្រ និងប្តេជ្ញាបន្តជួយដល់ការងារបោសសម្អាតមីន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ដីសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍។ ចាប់ពីឆ្នាំ២០២០-២០២៤ អូស្ត្រាលីបានផ្តល់ជំនួយថវិកាចំនួន ៧,៦ លានដុល្លារអូស្ត្រាលី តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR-IV)។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯលឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលបានចូលរួមជាដៃគូដ៏មានសារៈសំខាន់មួយ និងរួមចំណែកយ៉ាងធំធេងក្នុងការគាំទ្រដល់ការងារអភិវឌ្ឍន៍ និងវិស័យសកម្មភាពមីននៅកម្ពុជា ក្នុងនោះ អូស្រ្តាលីបានគាំទ្រថវិកាបោសសម្អាតមីនមនុស្សធម៌ ចាប់តាំងពីឆ្នាំ១៩៩៤ ចំនួនជាង ១០០លានដុល្លារអូស្រ្តាលី។

អត្ថបទដែលជាប់ទាក់ទង