ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា បានដាក់​ចេញ​នូវ​អនុសាសន៍​ចំនួន​៦ ដល់​សមាជិក ក្លិប និង​សាលា​គុន​ទាំង​៣៧​នៅ​ទូទាំងប្រទេស​

151

 

​ភ្នំពេញ​៖ លោក​ច័ន្ទ សារុន ប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា បានដាក់​ចេញ​នូវ​អនុសាសន៍​ចំនួន​៦ ដើម្បី​ឲ្យ​គ្រប់​សមាជិក ក្លិប​និង​សាលា​គុន​ទាំង​៣៧​នៅ​ទូទាំងប្រទេស បន្ត​អនុវត្ត​ដើម្បី​ឆ្ពោះទៅរក​ជោគជ័យ​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។​
​លោក​ប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា បានបញ្ជាក់​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ និង​លើក​ទិសដៅ​បន្ត របស់​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា នា​ល្ងាច​ថ្ងៃទី ៩ កក្កដា​ឆ្នាំ​២០២០ នៅ​ទី ស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ថា ទី​១​គឺ​ត្រូវ​ពង្រឹង​យន្ត ការ​ច្បាប់ លក្ខន្តិកៈ​បទបញ្ជាផ្ទៃក្នុង កែសម្រួល​ឡើងវិញ​នៅក្នុង​ករណី​ចាំបាច់ ក្រម​សីល ធម៌​កីឡា​Fair play ត្រឹមត្រូវ ។​ទី​២​ចាំ បាច់​បង្រួបបង្រួម​សាមគ្គី​រួបរួមគ្នា​ក្នុង​គ្រួសារ​កីឡា​គុន​ល្បុក្កតោ​ទាំង​ក្នុងប្រទេស​និង​ក្រៅប្រទេស ។ គ្រូបង្វឹក កីឡាករ​កីឡាការិនី​ល្បុក្កតោ​ត្រូវ​បើកចំហរ​វិសាលភាព​ការងារ ដើម្បី​ជំរុញ​ឲ្យ​មានការ​គាំទ្រ​បង្កើត​សាលា​គុន ការចូលរួម​ហ្វឹកហាត់​ឲ្យ​បាន​ច្រើន​ជា​អតិបរមា ដើម្បី​ស្វែងរក​កីឡាករ កីឡាការិនី​ឆ្នើម ប្រកបដោយ​ទេពកោសល្យ​និង​គុណ​តម្លៃ​ខ្ពស់​។​ទី​៤ យកចិត្តទុកដាក់​ពង្រឹង​ឥទ្ធិ​ពលគុន​ល្បុ​ក្ក តោ ដោយ​ពង្រឹង​ការផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នៅ​ទូទាំងប្រទេស​និង​ក្រៅប្រទេស ។​ទី​៥ ពង្រឹង​ការងារ​បណ្ឌិត្យសភា​ល្បុក្កតោ​ឲ្យ​ក្លាយទៅជា​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​គ​យើង​សង្ឃឹមថា​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​និង​ត្រៀម​ធ្វើ​មហាសន្និបាត​វិសាមញ្ញ​ក្នុងករណី​ចាំបាច់​នៅពេល​ខាងមុខ​ដើម្បី​កែទម្រង់​ថា​ដឹកនាំ​អោយមាន​ប្រសិទ្ធភាព​៕

អត្ថបទដែលជាប់ទាក់ទង