ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសាធារណៈការនិងដឹកជញ្ជូន កំពុងពិចារណា ចង់បិទរថភ្លើងទៅព្រលាន យន្តហោះវិញព្រោះរកឃើញថាប​​ង្កគ្រោះ​​ថ្នា​​ក់ចរាចរណ៍ និងគ្មានអ្នកគាំទ្រជិះ

129

ភ្នំពេញ៖ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានកំពុង​ពិចារណា បិទ​ដំណើរការ​ដឹកជញ្ជូន​ តា​ម​ខ្សែ​រថភ្លើង​ស្ថានីយអយស្ម័យ យាន​ភ្នំពេញឆ្ពោះទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រោយពី​មិនសូវមាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
លោកក៏បានបញ្ជាក់ដែលថា មូលហេតុ​ ដែល​លោក ស៊ុន ចាន់ថុល ពិចារណា​បិទ​ខ្សែ​រថភ្លើង​នេះ ដោយសារ​ពលរដ្ឋ​មិនសូវនិយមអ្នកជិះហើយក៏ ​ដើម្បី​បញ្ចៀស គ្រោះថ្នាក់​ចរាចរណ៍លើផ្លូវ​រថភ្លើង​នេះ​ផង​។ថ្លែង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាពច រាចរណ៍​ផ្លូវគោកប្រចាំឆមាស​ទី​១ ឆ្នាំ​២០២០ កាលពីរសៀលថ្ងៃម្សិលមិញ ខែកក្កដានេះ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​រូបនេះបានធ្វើ​របាយការណ៍​ប្រាប់​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួង មហាផ្ទៃ ដូច្នេះ​ថា​៖ យើងខ្ញុំ​នឹង​ពិចារណា​ឡើងវិញ លើ​រថភ្លើង​ដឹក ​អ្នកដំណើរ​ពី​ស្ថានីយ ​ភ្នំពេញ មក​ព្រលានយន្ដហោះ ។ ពី​ដើម​មាន​អ្នកជិះប៉ុន្តែ​សព្វថ្ងៃនេះ ព្រលានយន្ដហោះ​ ក៏​មិនសូវ មាន​អ្នកដំណើរ ធ្វើដំណើរ ​ដោយសារតែ​មិនសូវមាន​យន្ដហោះ ហោះ​ចេញចូលច្រើនក៏​គ្មាន​អ្នកដំណើរ​ទៅព្រលានយន្ដ ហោះ ហើយក៏​អត់​មាន​អ្នកជិះ​រថភ្លើង​ពី​ស្ថានីយ​ភ្នំពេញមក​ព្រលានយន្ដហោះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ៊ីចឹង​យើងខ្ញុំ​ពិនិត្យ​ពិចារណា​ថា គួរតែ​បិទហើយ​បើ​បិទ​បានយើង​គួរតែ​បិទ​ទៅ ដោយសារតែ​អត់​អ្នកជិះហើយ​វា​ក៏​អាច​បង្ករ​ល ក្ខណៈ ​គ្រោះថ្នាក់​ចរាចរណ៍ទៅតាម​ផ្លូវ​ហ្នឹង​ផង​ ​។​លោក ស៊ុន ចាន់ថុល នឹង​លើកយកបញ្ហា​ដំណើរការ​ខ្សែ​រថភ្លើងឆ្ពោះទៅ​ព្រលានយន្តហោះ​អន្តរជាតិភ្នំ ពេញ​នេះទៅ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុនរ៉ូយ៉ាល់រេល​វេរបស់អ្នកឧកញ៉ាគិតម៉េង​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
សូម​បញ្ជាក់ថា ក្រសួង​សាធារណការនិង​ដឹកជញ្ជូន និងក្រុមហ៊ុនRoyal Railwayរបស់អ្នកឧកញ៉ាគិតម៉េងបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​សេវា​ដឹកជញ្ជូន​អ្នក ដំណើរ​ពី​ស្ថានីយ​រថភ្លើង​ភ្នំពេញឆ្ពោះទៅ​អាកាស យានដ្ឋាន​អន្តរជាតិ​ភ្នំពេញកាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨។គោលបំណង​នៃ​ការដាក់ឱ្យ​ដំណើរការ​ខ្សែ​រថភ្លើង​នេះគឺ​ដើម្បី​ចូលរួម​កាត់ប ន្ថយ​ការស្ទះ​ចរាច រណ៍ និង​ជួយ​សម្រួល​ពេលវេលាដល់​អ្នកធ្វើដំណើរ​តាម​យន្តហោះ​ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សំរិត

អត្ថបទដែលជាប់ទាក់ទង