ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្ស័យស្រវឹងបើករថយន្តលឿន បុកបុរស២នាក់ បើករុឺម៉កដឹកស្រាបៀររបួសធ្ងន់ស្រាល២នាក់

63

 

ភ្នំពេញ : បុរសម្នាកបើករថយន្តលុចសុីសRX-ពណ៍ស្ករពាក់ស្លាកលេខភ្នំពេញ២AP-១១៤៨ក្នុងល្បឿនលឿនរេចង្កូតបើកបុកម៉ូតូសណ្ដោងរុឺកម៉កទឹស្រាបៀរក្រឡាប់ផ្ងារជើងនិងរងរបួសម្នាក់ធ្ងន់ស្រាល២នាក់ហេតុការនេះកើតឡើង កាលវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១០ ខែ កក្ដដា ឆ្នាំ ២០២០នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

លោក ឯក សារ៉េន អធិការរងទទួលផែនវាស់វែងខណ្ឌបានអោយដឹងថាមុនកើតហេតុឃើញបុរសឈ្មោះ យឹម រដ្ឋា ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោកបើករថយន្តលុចស៊ីសRX
៣០០ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២AP១១៤៨ជិះគ្នា៣នាក់ បើកលឿនស្លេវ បានបុកម៉ូតូរ៉ឺម៉កដឹកភេសជ្ជៈរាយប៉ាយពេញផ្លូវ បណ្តាលអោយរថយន្តបង្កក្រឡាប់និងម៉ូតូសណ្ដោងរុឺម៉កដឹងស្រាបៀរដាច់កង់មុខនិងរួញចូលគ្នានិងរបួសធ្ងន់ម្នាក់អ្នកបើកចំណែកកម្មករលើកទំនិញបានលោតចុះរបួសស្រាលដោយសារលោតចុះពីម៉ូតូដោយឃើញរថយន្តបើកមកចំពីមុខលឿនពេកដូចជាមានអាកាស:ស្រវឹងអញ្ចឹង ការសម្របសម្រួលមិត្រូវគ្នាអ្នកតំណាងជនរងគ្រោះគ្រាន់តែស្រាបៀរនិងម៉ូតូជាង៤ពាន់ដុល្លានៅមិនទាន់គិតអថ្លៃព្យាបាលរងគ្រោះផង ។
លោកអធិការរងបន្តថាជនរងគ្រោះឈ្មោះ អ៊ុក រ៉ាវុិន ភេទប្រុស អាយុ ២៨ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រថយន្តសង្រ្គោះមន្ទីរែទ្យបង្អែកខណ្ឌច្បារអំពៅមកដឹកយកទៅព្យាបាលរងរបួសធ្ងន់រយះកដៃជើងសឹងគ្រប់កន្លែងចំណែកបុរសបើកបររថយន្តលុចសុីសរងរបួសតិចតួចតែដូចជាមានសភាពស្រវឹងហើយនគរបាលឃាត់យកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលនិរោធ រងចាំប្រគល់អោយនគរបាលផ្នែកជំនាញការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញដើម្បីយកទាំងអ្នកបើកបរនិងម៉ូតូនិងរថយន្តរក្សាទុកជាបណ្ដោះអាសន្នសិន ។

អត្ថបទដែលជាប់ទាក់ទង