ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អត្តពលិកតេក្វាន់ដូ WTចំនួន២៦នាក់ ចូលរួមការប្រកួតមេគុន តាមអនឡាញលើកទី៣

93

ភ្នំពេញ៖ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WTបានសហការ ជាមួយសាលបណ្ឌិតសភា តេក្វាន់ដូកម្ពុជា នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ រៀបចំការប្រកួតមេគុនតាមអនឡាញលើកទី៣ នៅសាលបណ្ឌិតសភាតេក្វាន់ដូកម្ពុជានៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាដើម្បីពង្រឹកសមត្ថភាព កីឡាករ-កីឡាការិនី ហ្វឹកហាត់តាមផ្ទះឲ្យកាន់ខ្លាំងឡើងថែមទៀត។
លោក គង់ សក្ខិដា អគ្គលេខាធិការ នៃខេមរសហព័ន្ធកីឡាតេក្វាន់ដូWT បានប្រាប់ឲ្យដឹងថា ការប្រកួតមេគុន តាមអនឡាញលើកទី៣នេះ ដោយមានពីក្លិបចំនួន៦ ដែលមានកីឡាករ-កីឡាការិនី ចូលរួមចំនួន២៦ នៅខេត្តបាត់ដំបង ប៉ោយប៉ែន និងរាជធានីភ្នំពេញ។ ដំបូងយើងតម្រូវឲ្យក្លិបកីឡាតេក្វាន់ដូWT ជាសមាជិកខេមរសហព័ន្ធ ត្រូវថតវីដេអូកីឡាករ-កីឡាការិនី ប្រឡងផ្ញើមកខេមរសហព័ន្ធ រួមមានឈ្មោះក្លិប ឈ្មោះកីឡាករ-កីឡាការិនី និងប្រភេទខ្សែក្រវាត់។
លោកបានបន្តថា យើងទុកឲ្យឱកាសរយៈពេល១០ថ្ងៃដើម្បីបញ្ជូនវីដែអូកីឡាករ-កីឡាការិនីចូលរួមប្រឡង ហើយគណៈកម្មាធិការសម្រេច ជ្រើសរើសប្រកួតប្រឡង តាមអនឡាញ ដោយមានអាជ្ញាកណ្តាល និងចៅក្រមចំនួន៣។ យើងមានការពិបាកខ្លះ ដោយសារឳពុកម្តាយកីឡាករ-កីឡាការិនី ដែលមានខ្សែក្រវាត់ក្រោមពណ៌ក្រហម មិនអនុញ្ញាតខ្លាចមេរោគកូរ៉ូណា៕

អត្ថបទដែលជាប់ទាក់ទង