ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ​ច្បារអំពៅ​ផ្តល់​អំណោយ​ដល់​មន្ត្រី អាវុធហត្ថ​ខណ្ឌ​ដែល​រងគ្រោះ​ដោយ​អគ្គិភ័យ​

120

 

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ លោក ញាណ ច័ន្ទ​សោភា នាយក​រដ្ឋបាល​ខណ្ឌ បាន​នាំយក​ថវិកា​របស់លោក ចេង មុនី​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ និង​សម្ភារៈ​មួយចំនួន​របស់​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ច្បារអំពៅ រួមជាមួយ​លោក​មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ ទៅ​ប្រគល់ជូន​ដល់​លោក​អនុសេនីយ៍ឯក យូរ សុធា​រិ​ទ្ធ ជំនួយការ អ​.​ហ ខណ្ឌ​ច្បារអំពៅ ដែលមាន​លំនៅដ្ឋាន​រងគ្រោះ​ដោយ​អគ្គិភ័យ កាលពី​ថ្ងៃ​១០ ខែកក្កដា ឆ្នាំ​២០២០ ស្ថិតនៅ​ក្នុងភូមិ​ដើម​ចាន់​១ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ ៕​

អត្ថបទដែលជាប់ទាក់ទង