ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋ​កម្ពុជា​ជាប់ឃុំ​ចំនួន​ 132 នាក់​ ត្រូវ​បានរដ្ឋាភិបាលម៉ាឡេស៊ី បញ្ជូនតាមជេីងយន្តហោះ​ពិសេស​របស់ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​លេខ​ MH754 ត្រឡបត្រឡប់ទៅប្រទេសកម្ពុជាវិញ

63

នៅព្រឹក​ថ្ងៃទី​១១​ ខែកក្កដា​ ឆ្នាំ​២០២០ នេះ​ ពលរដ្ឋ​កម្ពុជា​ជាប់ឃុំ​ចំនួន​ 132នាក់​ ត្រូវ​បានរដ្ឋាភិបាលម៉ាឡេស៊ីបញ្ជូនតាមជេីងយន្តហោះ​ពិសេស​របស់ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​លេខ​ MH754 ត្រឡប់​ទៅ​​ប្រទេស​កម្ពុជា​ ដោយ​​បានចាកចេញ​ពី​ទីក្រុង​គូឡាឡាំពួ​ នៅ​វេលាម៉ោង​ 09:00 ហេីយនឹងទៅដល់​ទីក្រុង​ភ្នំពេញ​ នៅ​វេលាម៉ោង​ 09:50 ថ្ងៃ​ដដែល​។

ឯកឧត្ដម​ ចឺយ​ វិចិត្ត​ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ បានបញ្ជាក់ប្រាប់ថា៖ ​រាជរដ្ឋាភិបាល​កម្ពុជា​ និងរដ្ឋាភិបាលម៉ាឡេស៊ី​បានព្រមព្រៀងចំពោះការបញ្ជូន​ និងការទទួល​យកពលរដ្ឋកម្ពុជាជាប់ឃុំដែលភាគច្រេីនជាប់ទោសពីបទរស់នៅ​ និងធ្វើការ​ខុស​ច្បាប់​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ នៅក្នុង​អំឡុង​ពេល​ដែល​ប្រទេស​រៀងៗ​ខ្លួន​កំពុងប្រយុទ្ធទប់ទល់​នឹងការរីករាលដាលនៃជំងឺវីដ១៩។

“មុនការបញ្ជូននេះ​ គឺត្រូវ​បានឆ្លងកាត់​ការសម្ភាសន៍​រួចរាល់ពីមន្ត្រីស្ថានទូតយេីង ហេីយអ្នកទាំងអស់ត្រូវបានអាជ្ញាធរសុខាភិបាលម៉ាឡេស៊ី​ពិនិត្យ​ធ្វេី​ CPR Test រកមេីលជំងឺកូវីដ១៩​ទាំង​អស់​គ្នា​ ដោយមាន​វិញ្ញាបនបត្រ​បញ្ជាក់​ថា​ អវិជ្ជមានកូវីដ១៩​ទាំង​អស់គ្នា​ ដែល​មាន​សុពលភាព​ 72 ម៉ោង​ ហេីយនេះ​គឺលក្ខខណ្ឌដែលរដ្ឋាភិបាលទាំងពីរព្រមព្រៀងមុននឹងធ្វេីការបញ្ជូន។ ប្រសិនបេីពិនិត្យទៅឃេីញមានឆ្លងជំងឺកូវីដ១៩​ រដ្ឋាភិបាល​ម៉ាឡេស៊ី​នឹងទទួល​បន្ទុក​ព្យាបាល​ឱ្យ​បាន​ជា​សះស្បើយ​ជាមុនសិន​ ទេីបធ្វេីការបញ្ជូន។”

គិត​មកដល់​ពេល​នេះ​ ពលរដ្ឋ​កម្ពុជា​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​ល្មើស​ផ្សេងៗ​មាន​ចំនួន​សរុប​ 227 នាក់​ ដែល​កំពុង​ជាប់នៅតាមមន្ទីរឃុំឃាំងនានានៅទូទាំងប្រទេសម៉ាឡេស៊ី។

ឯកឧត្ដម​ឯកអគ្គរាជទូត​បានឱ្យ​ដឹង​ផង​ដែរ​ថា​
វិធានការ​ចាប់បញ្ជូននេះ​ បានធ្វេីឡេីងជាបន្តបន្ទាប់នៅក្នុងអំឡុងពេលនៃការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩​ ចំពោះជនបរទេសដែលស្នាក់នៅ​ និងធ្វើការ​ខុសច្បាប់ ក្នុងនោះ​រួមមាន​ជនជាតិឥណ្ឌូណេស៊ី​ បង់ក្លាដែស​ ប៉ាគីស្ថាន​ មីយ៉ាន់ម៉ា​ ហ្វីលីពីន​ វៀតណាម​ និងថៃ​ផងដែរ​។

ចាប់​តាំង​ពីការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩​រហូត​មក​ដល់​ពេល​នេះ​ ស្ថានទូត​កម្ពុជា​បានសម្របសម្រួល​ និងជួយរៀបចំការវិលត្រឡប់ទៅប្រទេសវិញរបស់ប្រជាពលរដ្ឋ​ ពលករ​ ពលការនី​ និងសិស្សនិស្សិតកម្ពុជា​ បានចំនួន​ 5 លេីក​ សរុប​មានចំនួន​ 623 នាក់​ និងសហការបញ្ជូនពលរដ្ឋកម្ពុជាជាប់ឃុំឃាំង​បាន 1 លេីក​ មានចំនួន​ 133នាក់​។

អត្ថបទដែលជាប់ទាក់ទង