ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីម្នាក់ត្រូវជនសង្ស័យវាយ សម្លាប់រួចយកដកពូថៅញាត់មាត់ ,ឯប្តីបាត់ខ្លួនមិននៅកន្លែងកើតហេតុ

176

​ភ្នំពេញ ÷ ស្ត្រីម្នាក់ត្រូវបានឃាតករ យកដងពូថៅញ៉ុកមាត់បណ្ដាលឲ្យស្លាប់ក្នុងខ្ទមយ៉ាងអាណោចអាធម៌​ បង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យនៅកន្លែងកើតហេតុភ្លាមៗ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង ៧ យប់ ថ្ងៃសៅរ៍ ថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ​២០២០​ នៅតាមបណ្តោយផ្លូវបេតុងស្តិតនៅត្រង់ចំណុចក្នុងខ្ទមសង់លេីដីឡូត៍​មួយកន្លែង នៅភូមិទ្រា​ សង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

សពស្ត្រីរងគ្រោះខាងលេីមិនទាន់ស្គាល់អត្តសញ្ញាណ ដោយមានវ័យប្រហែល៣០ឆ្នាំ​ សព្វថ្ងៃស្នាក់ស្រ្តីរងគ្រោះស្នាក់ក្នុងខ្ទមជាមួយនិងប្តីនៅត្រង់ចំណុចកេីតហេតុ និង មានមុខរបប ជាអ្នករេីសអេតចាយជាមួយគ្នា ។

​ បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា​មុនពេលកើតហេតុមានប្រជាពលរដ្ឋរាយការណ៍ថា​ មានស្ត្រីម្នាក់បានដេកស្លាប់ក្នុងខ្ទម​ តែមិនដឹងថាជាករណីអ្វីពិតប្រាកដ ទេីបសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យមេីល​ឃេីញមានដងពូថៅនៅក្នុងមាត់ជនរងគ្រោះ​ និងមានស្នាមឈាមតិចតួចផងដែរ​ ទេីបរាយការណ៍ប្រាប់បន្តដល់សមត្ថកិច្ចជំនាញកោសល្យវិច័យខណ្ឌ​ សហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័យក្រុង​ រួមទាំងគ្រូពេទ្យជំនាញចុះមកពិនិត្យ​ ទៅលើស្រ្តីដែលស្លាប់ ហហើយក្នុងហេតុការណ៍ខាងលេីនេះដែរ មិនឃេីញបុរសត្រូវជាប្ដី នៅកន្លែងកេីតហេតុនោះទេ​ ហេីយជនរងគ្រោះក៏គ្មានសាច់ញាតិផងដែរ​ ។

បន្ទាប់ពីមន្ត្រីជំនាញកោសល្យវិច័យបានពិនិត្យទៅលើសពជនរងគ្រោះជាង២ម៉ោង ទេីបបញ្ជាក់ឲ្យដឹងថា​ ជនរងគ្រោះត្រូវ​បានឃាតករ យកដងពូថៅញ៉ុកមាត់​ បណ្ដាលឲ្យស្លាប់​ និងដាក់ការសង្ស័យជំហានដំបូង គឺជាប្ដីរបស់ជនរងគ្រោះតែម្ដង​ ។

ក្រោយពេល សមត្ថកិច្ចជំនាញបានធ្វេីកំណត់ហេតុ និងកោសល្យវិច័យរួចបានប្រគល់សពទៅឲ្យខាងរថយន្តសាម៉ុយដឹកសពយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ​ ដេីម្បីបូជាតាមប្រពៃណី​ ៕

អត្ថបទដែលជាប់ទាក់ទង