ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គិតត្រឹមម៉ោង ៧ព្រឹកនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មី ចំនួន ១៥នាក់ទៀត ទើប​មកពី​ប្រទេសអារ៉ាប់ប៊ីសាអូឌី

62

 

ភ្នំពេញ ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ត្រឹមម៉ោង ៧:០០ព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នេះ កម្ពុជារកឃើញមានអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មី ចំនួន ១៥នាក់បន្ថែមទៀត ។

អ្នកជាសះស្បើយទូទាំងប្រទេស ចំនួន ១៣៣នាក់ ។ អ្នកកំពុងសម្រាកព្យាបាល ចំនួន ២៣នាក់។ អ្នកឆ្លងជំងឺកូវីដ ១៩ ទូទាំងប្រទេស ចំនួន ១៥៦នាក់។

សូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាការពារ ទប់ស្កាត់ និងបង្ការពីការរាតត្បាត នៃជំងឺកូវីដ ១៩ ដោយអនុវត្តតាមវិធានអនាម័យរបស់ក្រសួងសុខាភិបាល លាងដៃជាមួយសាប៊ូ ឬអាល់កុល ឬជែល និងត្រូវថែរក្សាសុខភាពឲ្យបានជាប្រចាំ ។

តាម​សេច​ក្ដី​ប្រកាស​ព័ត៌មាន​​បាន​បញ្ជា​ក់​ថា អ្នកដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី​ ១៥នាក់​ មានលទ្ធផលតេស្ត​ វិជ្ជមានវីរុសកូវីដ-១៩​ ក្នុងចំណោមអ្នកដំណើរសរុបចំនួន​ ៩៤នាក់​​។
បុរសទាំង១៥នាក់ ជាអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី បន្តជើងហោះហើរពីប្រទេសម៉ឡេស៊ី មកដល់កម្ពុជា កាលពីថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២០ វេលាម៉ោង១៧:២៥នាទីល្ងាច ហើយធ្វើការវិគាគវត្ថុសំណាកដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បាន​បង្ហាញលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩។

បច្ចុប្បន្ន​​ អ្នក​ជំងឺ​ទាំង១៥នាក់នេះ​ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំ​ពេញ​​។
សូមបងប្អូន​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ថែមទៀត​ ជាពិសេស​ត្រូវ​រក្សា​គម្លាត​ និង​ ធ្វើ​អនាម័យ​អោយបានត្រឹមត្រូវ​ ៕

អត្ថបទដែលជាប់ទាក់ទង