ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណាត់ផ្លូវថ្នល់តាមបណ្តាស្រុក នានានៅខេត្តព្រះវិហារ ដែលគ្រប់គ្រងដោយ មន្ទីរសាធារណការខេត្តព្រះវិហារ ត្រូវបានសាងសង់ ជួសជុល និងថែទាំជាប្រចាំ

103

ព្រះវិហារ៖ កំណាត់ផ្លូវថ្នល់នៅតាមបណ្តាស្រុកនានា ទូទាំងខេត្តព្រះវិហារ ដែលគ្រប់គ្រងដោយ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ត្រូវបានក្រុមការងារសាងសង់ ជួសជុល និងថែទាំជាប្រចាំ។ក្នុងនោះ ការសម្អាតកាត់តាមចិញ្ចើមផ្លូវដោយម៉ាស៊ីនស្វ័យប្រវត្តិ ព្រមទាំងលាបថ្នាំបង្គោលសុវត្ថិភពតាមស្តង់ដាក្រសួងក៏បានធ្វើសកម្មភាពព្រមៗគ្នាផងដែរ។

   លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា នៅថ្ងៃទី១៣/០៧/២០២០ កំណាត់ផ្លូវថ្នល់តាមបណ្តាស្រុកនានា នៅទូទាំងខេត្តព្រះវិហារ ដែលគ្រប់គ្រងដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ត្រូវបានយកចិត្តទុកដាក់សាងសង់ ជួសជុល និងថែទាំជាប្រចាំ រួមមានកំណាត់ផ្លូវជាតិលេខ៩ , ៦២, ៦៤ កៀរសម្រួលផ្លូវជាតិលេខ៩២, ៩៤, ៩៥។ល។ និងធ្វើការសម្អាតស្មៅតាមចិញ្ចើមផ្លូវព្រមទាំងលាបថ្នាំបង្គោលសុវត្ថិភពតាមស្តង់ដាក្រសួងផងដែរ ដែលការងារទាំនេះអនុវត្តដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ៕

 

អត្ថបទដែលជាប់ទាក់ទង