ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ នីហ្សេរីយ៉ា២នាក់ និងស្ដ្រីខ្មែរម្នាក់ឆបោកលុយជាង១ម៉ឺនដុល្លារ

61

ភ្នំពេញ ៖ នគរបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នេះបានឃាត់ខ្លួនជនសង្ស័យ នីហ្សេរីយ៉ា២នាក់ និង ស្ដ្រីខ្មែរ ម្នាក់ពាក់ព័ន្ធ ករណី ឆបោក លុយជាង១ម៉ឺនដុល្លារ ក្រោយពីជនរងគ្រោះប្ដឹងសមត្ថកិច្ចអោយចាប់ខ្លួន។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង៣នាក់ រួមមាន ៖ ទី១ឈ្មោះ NDEKWE ANTHONY CHUKWUEBUKA ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិនីហ្សេរីយ៉ា មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ០៩ ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ , ទី២ឈ្មោះ AMAOGANAYA MICHAEL CHUKWUDI ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ១៦ ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី០៣ឈ្មោះ មិត្ត ស្រីនី ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ១៦ ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង