ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌបឹងកេងកង មួយថ្ងៃមានអគ្គីភ័យ កើតឡើង២លើក

62

 

ភ្នំពេញ៖លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានចុះអន្តរាគមន៍ភ្លាមៗករណីភ្លើងឆេះចំនួន ២កន្លែង គឺហាងលក់គ្រឿងសង្ហាររឹម រ៉ូយាល់កាសា និងហាងហ្គូរីគ្រឿងសំអាង ដែលស្ថិតតាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ និងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។ហើយខណៈពេលនោះរដ្ឋបាលខណ្ឌបឹងកេងកង ដែលដឹកនាំដោយលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានដឹកនាំក្រុមការងារសាលាខណ្ឌចុះទៅ សហការជាមួយកម្លាំងបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះអន្តរាគមន៍ភ្លាមៗករណីភ្លើងឆេះចំនួន ២កន្លែង គឺហាងលក់គ្រឿងសង្ហារឹម រ៉ូយ៉ាល់ កាសា និងហាងហ្គូរីគ្រឿងសំអាង ដែលស្ថិតតាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ និងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
អគ្គីភ័យខាងលើនេះ មិនបានបង្ករគ្រោះថ្នាក់ដល់អាយុជីវិត ឬរបួសស្នាមឡើយ ។
រដ្ឋបាលខណ្ឌបឹងកេងកង ក៏សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌបឹងកេងកងមានការប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះវត្ថុដែលអាចបង្កអគ្គីភ័យដូចជា ធុងហ្គាស ចរន្ដអគ្គិសនី ភ្លើងធូប ភ្លើងទាន ជាដើម៕

អត្ថបទដែលជាប់ទាក់ទង